ជីវិតកម្សាន្ដ
Jimin សមាជិក BTS វ៉ាដាច់តារាបរទេស ក្លាយជា influence លេខ ១ លើប្រព័ន្ធផ្សព្វផ្សាយ
Jimin សមាជិកក្រុម BTS ត្រូវបានវេទិកាទីផ្សារម៉ាក Lefty ប្រកាសថាជា influence លេខ ១ នៅលើប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីចូលរួមកម្មវិធីម៉ូដ Paris Men’s Fashion Week Fall – Winter 2023 នៃម៉ាកយីហោ Dior ។

ថ្មីៗនេះ វេទិកាទីផ្សារម៉ាកយីហោដែលមានឥទ្ធិពល Lefty បានបោះពុម្ពផ្សាយការយល់ដឹងអំពី Paris Men’s Fashion Week នៅទីក្រុងប៉ារីស។ នៅក្នុងនោះ Jimin សមាជិក BTS ដែលទើបតែក្លាយជាទូតសុឆន្ទៈម៉ាកយីហោពិភពលោកថ្មីបំផុតរបស់ Dior ត្រូវបានគេដាក់ឈ្មោះជា influence ឈរនៅលើកំពូលតារាង និងលើសតារាល្បីដូចជា Kylie Jenner និង Rosalia ។

Jimin បានវ៉ាដាច់តារាអន្តរជាតិដូចជា Kylie Jenner (៨.៨ លានដុល្លារ) Rosalia (១.៦ លានដុល្លារ) ដើម្បីឈរនៅលើតារាងនៃតារាដែលរកចំណូលឲ្យម៉ាកយីហោខ្ពស់បំផុត។ គ្រាន់តែ Jimin បានបង្ហាញខ្លួនពីរដងនៅលើគណនី Instagram របស់ Dior បានបង្កើតប្រាក់ចំណូល ១៧ លានដុល្លារនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ (EMV) ដែលស្មើនឹង ៥៤ ភាគរយនៃតម្លៃប្រព័ន្ធផ្សព្វផ្សាយសរុបរបស់ Dior (៣១.៥ លានដុល្លារ) ក្នុងអំឡុងពេល Fashion Week ទាំងមូលនេះ។

លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ Dior បានបញ្ជាក់ចំណូលកើនឡើង ៣៧០ ភាគរយៈដល់ ៣១.៥ លានដុល្លារ ដែលច្រើនជាងគូប្រជែងរបស់ខ្លួនម៉ាកយីហោ Saint Laurent ដែលជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងម៉ាកយីហោកំពូលទាំង ៥០ ជាមួយ ១១,៩ លានដុល្លារ ។

យ៉ាងណាមិញ ក្រៅពី Jimin នៅមានតារាសម្តែងនិងច្រៀង Cha Eun Woo របស់ក្រុម Astro ក៏បាន បង្កើតចំណូលបាន ២.៦ លានដុល្លារសម្រាប់ម៉ាកយីហោ Dior ទោះបីជាគាត់មិនបានចូលរួមកម្មវិធី Fashion Week នេះក៏ដោយ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Song Joong Ki ផ្លាស់ទៅរស់នៅវីឡាតម្លៃជាង ១៦ លានដុល្លារ ត្រៀមស្វាគមន៍កូនដំបូង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ