Connect with us

ជីវិតកម្សាន្ដ

Chompoo បង្ហោះរូបភាពមួយសន្លឹកនៅបារាំង ចំពេលស្វាមីផ្ទុះចចាមអារ៉ាមចិញ្ចឹមស្រីក្មេង

បានផុស

នៅ

តារាសម្ដែងជួរមុខ Chompoo Araya ទើបតែបង្ហោះរូបភាពចុងក្រោយលើបណ្ដាញសង្គម Instagram ពីកូនៗទាំង៣របស់នាង ក្រោយត្រូវឃ្លាតពីម្តាយអស់រយៈពេលច្រើនថ្ងៃដើម្បី​ចូលរួមកម្មវិធី Fashion show នៅទីក្រុង​ប៉ារីស ប្រទេស​បារាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក្ដី​​ ស្របពេលដែល​ស្វាមីរបស់នាង Knot Wisarut​​ ​​កំពុងផ្ទុះនៅពាក្យចចាមអារ៉ាម​ដ៏​ក្ដៅ​គគុកក្នុង​ប្រទេស​ថៃ។ ភ្លាមៗ​នោះ​ដែរ​បន្ទាប់​ពី​នាង​បង្ហោះ​មិនបាន​ប៉ុន្មាន​ផង​ ស្រាប់​តែអ្នក​និយម​លេង​អ៊ីនធឺណិត​ជាច្រើន​សម្រុក​លើក​ទឹក​ចិត្ត​អ្នក​ម្ដាយ​​កូន៣រូបនេះថា ចំពោះ​ព័ត៌មានដែលលេចឮ​គ្រាន់តែ​ជា​ពាក្យចចាមអារ៉ាម​មិន​ពិត ហើយ​មហាជន​ចង់​ឲ្យ​គូស្នេហ៍​មួយ​នេះ​​​ដោះស្រាយ​ឬ​ចាត់វិធានការ​ជាមួយ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ​ដែល​ភ្ជាប់​ទំនាក់ទំនង​ថា​ស្វាមី​របស់​តារាស្រី​ល្បីឈ្មោះ​លួចលាក់​មាន​ផ្ទះ​តូច​មួយ​ដើម្បី​លាក់ទុកស្រី​ស្នេហ៍។ ហើយ​ពាក្យចចាមអារ៉ាម​នេះ​គឺ​សំដៅ​មក​កាន់​គូស្នេហ៍ Knot Wisarut និង Chompoo Araya តែម្ដង!។

យ៉ាងណាមិញ​តារា​សម្ដែង Chompoo Araya មិនបានឆ្លើយតប​នឹង​ការ​បញ្ចេញ​មតិនេះ​មក​កាន់​គណនី​ខ្លួន​សូម្បីតែបន្តិចណាឡើយ។ ដូចឃើញជាក់ស្ដែង នាងបែរជាបង្ហោះរូបកូនៗយ៉ាងសប្បាយរីករាយ ខណៈវេលាស្អែកនេះនាងនឹងវិលមកកាន់ប្រទេស ជួបក្រុមគ្រួសារវិញ ក្រោយបំពេញភារកិច្ចនៅប្រទេសបារាំងរួចរាល់។

សូម​ជម្រាប​ដែរ​ថា ស្វាមី​របស់​តារា​សម្ដែង Chompoo Araya ត្រូវ​បាន​មហាជន​ទូទាំង​ប្រទេស​កំពុង​ដាក់​ការ​សង្ស័យ​ថា ​លោក​បាន​លួចលាក់​ទិញ​ផ្ទះ​ឲ្យ​ស្រី​ស្នេហ៍ ​និង​ថែម​ទាំង​ជា​និស្សិតស្រស់ស្អាត។ លើស​ពី​នេះ​សេដ្ឋី​ថៃ​រូប​នេះ​ បាន​ជួល​អង្គរក្ស​ឲ្យ​ការពារ​ និងតាម​មើលថែ​នាង​យ៉ាងល្អ​​ទៀត​ផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយផ្ទុះចចាមអារ៉ាមជាស្រីស្នេហ៍ អ្នកជិតស្និទ្ធតារាស្រី Tan ចេញមកទម្លាយការពិត

ចុចអាន៖បណ្ដាញសង្គមទម្លាយរូបថតស្វាមី Chompoo និង តារាស្រីកំពុងផ្ទុះចចាមអារ៉ាមជាស្រីស្នេហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម