ជីវិតកម្សាន្ដ
ក្មួយប្រុសរបស់ Michael Jackson នឹងសម្ដែងជាតួឯក និយាយពីជីវប្រវត្តិរបស់លោក
ក្មួយប្រុសរបស់ស្តេចចម្រៀងប៉ុប Michael Jackson គឺលោក Jaafar Jackson មានវ័យ ២៦ ឆ្នាំនឹងត្រូវដើរតួជាតួឯកក្នុងរឿង King of Pop ដែលនិយាយអំពីជីវប្រវត្តិរបស់ “Michael” ដឹកនាំដោយលោក Antoine Fuqua ។
ខាងផលិតកម្ម Lionsgate បានប្រកាសពីតួសម្តែងជាតួអង្គ Michael Jackson កាលពីថ្ងៃច័ន្ទសម្រាប់ខ្សែភាពយន្តដែលផលិតដោយផលិតករ Graham King ដែលឈ្នះពានរង្វាន់អូស្ការ ដោយ Jaafar Jackson គឺជាកូនប្រុសពៅទីពីររបស់ Jermaine Jackson ដែលជាបងប្រុសរបស់ Michael Jackson នឹងដើរតួជាតួឯកក្នុងរឿងនិយាយអំពីជីវប្រវត្តិរបស់ “Michael” ។
ជាមួយគ្នានេះ Graham King ដែលជាផលិតករបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំបានជួប Jaafar កាល ២ ឆ្នាំមុន ហើយអ្វីដែលធ្វើឲ្យកត់សម្គាល់នោះលក្ខណៈសរីរាង្គនៃស្មារតី និង បុគ្គលិកលក្ខណៈរបស់ Jaafar ដូចនិងស្តេចចម្រៀងប៉ុប Michael Jackson ។ វាគឺជាអ្វីដែលមានឥទ្ធិពលខ្លាំង ដែលបង្ហាញច្បាស់ណាស់ថា Jaafar ជាមនុស្សតែម្នាក់គត់ដែលទទួលបានតួនាទីនេះ”។
ជាពិសេសនៅលើគណនី Instagram របស់លោក Antoine Fuqua បានចែករំលែករូបថតសខ្មៅរបស់ Jaafar ជាតួអង្គបានបន្ថែមរៀបរាប់ថាក្មួយប្រុសរបស់ស្តេចចម្រៀងប៉ុបរូននេះ មានសមត្ថភាពធម្មជាតិក្នុងការត្រាប់តាម Michael ដ៏អស្ចារ្យជាមួយនឹងកាមេរ៉ា ។
យ៉ាងណាមិញ នៅលើគណនី Twitter របស់ Jaafar Jackson ក៏បានបង្ហាញអំពីអារម្មណ៍របស់លោកដោយបាននិយាយថា ” បន្ទាប់ពីខ្ញុំ និងមានកិត្តិយសក្នុងការដើរតួជាពូ Michael របស់ខ្ញុំក្នុងជីវិត”។ ទន្ទឹមនោះរឿង King of Pop ដែលនិយាយអំពីជីវប្រវត្តិរបស់ “Michael” នឹងចាប់ផ្តើមថតនៅឆ្នាំនេះផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖បវរកញ្ញាចក្រវាលអូស្ត្រាលីឆ្នាំ ២០២០ បើកចំហថា នាងស្រឡាញ់ភេទដូចគ្នា
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?