ជីវិតកម្សាន្ដ
Baifern ក្លាយជាសេដ្ឋីនី ក្ដោបក្ដាប់ទ្រព្យសម្បត្តិ ២០លានដុល្លារ ក្នុងវ័យ ៣០ឆ្នាំ
តារាសម្ដែងថៃ Baifern Pimchanok ក្លាយជាកំពូលតារាស្រីលំដាប់ជួរមុខនៅក្នុងប្រទេស បន្ទាប់ពីសម្ដែងក្នុងខ្សែភាពយន្ត “Friend Zone” ដែលចូលរួមសម្ដែងជាមួយមិត្តប្រុសរបស់នាង Nine Naphat ។

ចាប់តាំងពីឆ្នាំ២០១៩ មក កេរ្តិ៍ឈ្មោះរបស់ Baifern មិនត្រឹមតែទទួលបានការគាំទ្រខ្លាំងក្លានៅតែស្រុកថៃប៉ុណ្ណោះទេ ប៉ុន្តែនាងក៏មានប្រជាប្រិយភាពខ្ទរខ្ទារ ក្នុងតំបន់អាស៊ីផងដែរ។
មុនក្លាយជាតារាជួរមុខដូចបច្ចុប្បន្ន Baifern ធ្លាប់បញ្ចប់ការបរិញ្ញាបត្រពីសកលវិទ្យាល័យ Srinakarinwirot ផ្នែកសម្ដែងភាពយន្ត ហើយនាងចាប់អាជីពជាអ្នកសិល្បៈដំបូងតាំងពីរៀនថ្នាក់ទី៦ មកម្ល៉េះ។ ឈានដល់វ័យជំទង់ នាងចាប់ផ្ដើមធ្វើការក្នុងការផ្នែកកម្សាន្តរបស់ថៃ ជាអ្នកដើរម៉ូដស្បែកជើងដ៏ល្បីមួយ ហើយបន្ទាប់មកនាងបានចូលរួមសម្ដែងរឿងភាគ និងវីដេអូចម្រៀង រហូតសាងភាពល្បីល្បាញនៅក្នុងខ្សែភាពយន្ត “First Love” ជាមួយតារាប្រុស Mario ។

ប្រឡូកលើវិថីសិល្បៈជាង ១៣ឆ្នាំ តារាកូនកាត់ចិនរូបនេះ បានសាងភាពល្បីល្បាញមិនត្រឹមតែក្នុងពិភពភាពយន្តប៉ុណ្ណោះទេ នាងក៏ជាតារាបង្ហាញម៉ូដលេចធ្លោ និងជាអ្នកតំណាងម៉ាកយីហោធំៗទាំងក្នុងស្រុក និងអន្តរជាតិ។
ឆ្លងកាត់ការងារជាច្រើនក្នុងនាមជាសិល្បការិនីលំដាប់កំពូលរបស់ប្រទេសថៃ ពេលនេះ Baifern Pimchanok ជាសេដ្ឋីនីមួយរូបដែលក្ដោបក្ដាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ២០លានដុល្លារអាមេរិក ត្រឹមវ័យ ៣០ឆ្នាំប៉ុណ្ណោះ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ សមាជិកគ្រួសារ Baifern ជាប់ឈ្មោះជាគ្រួសារកំពូលសម្រស់ ប្រចាំប្រទេស ថៃ
ចុចអាន៖ បវរកញ្ញា អ៊ីងហ្វា ឈ្នះពានរង្វាន់ “ស្ត្រីលើកចិត្តឆ្នើម” ប្រចាំឆ្នាំ២០២២

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ