ជីវិតកម្សាន្ដ
អតីតអ្នកកីឡាកាស Dave Bautista បញ្ចប់ក្ដីសុបិនចង់ដើរតួជា Bane ក្នុងរឿងមនុស្សប្រចៀវ
តារាសម្ដែងអាមេរិកាំង Dave Bautista មានក្ដីសុបិនចង់ដើរតួ Bane យូរមកហើយ រហូតដល់សហនាយកប្រតិបត្តិគឺលោក James Gunn និង Peter Safran រៀបចំគម្រោង ១០ ឆ្នាំសម្រាប់ចក្រវាល DC ទើប Dave ដឹងខ្លួនថាមិនអាចទៅរួច ។

ជាក់ស្ដែងតួ Bane ចុងក្រោយសម្ដែងដោយលោក Tom Hardy តារាសម្ដែងជនជាតិអង់គ្លេស ស្របនឹងនោះគាត់ត្រូវហ្វឹកហាត់មួយថ្ងៃបួនដង និងបរិភោគអាហារយ៉ាងច្រើនដូចសត្វសេះដើម្បីឡើងជាង ១៣ គីឡូឲ្យសក្ដិសមនឹងតួចិត្តអាក្រក់ខាងលើក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះលោក Dave អាចដើរតួជា Bane បានយ៉ាងងាយបើពឹងផ្អែកទៅលើរាងកាយដ៏អំណោយផលរបស់គាត់ ប៉ុន្តែគេចង់បានតារាវ័យក្មេងមកសម្ដែងវិញទើបអាចប្រោសចក្រវាល DC ឲ្យរស់ឡើងម្ដងទៀតតាមផែនការ ។

យ៉ាងណាមិញ Dave យល់ព្រមដកខ្លួនចេញពីសេចក្ដីមានះទុកឱកាសឲ្យក្មេងជំនាន់ក្រោយប្រឡូកក្នុងវិស័យសិល្បៈជំនួសខ្លួនដោយក្ដីរីករាយ ណាមួយគាត់អាយុ ៥៤ ឆ្នាំទៅហើយមិនអាចកំដរចក្រវាល DC បានរលូនដូចពីក្មេងឡើយ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ កំពូលកីឡាកាសល្បីៗជំនាន់មុន អ្នកទស្សនាមិនចេះជិនណាយ មកទល់ពេលនេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ