ជីវិតកម្សាន្ដ
Pancake ទម្លាយអារម្មណ៍ពិតថា នៅមិនទាន់ចង់បានកូនទេ
បន្ទាប់ពីអាពាហ៍ពិពាហ៍យ៉ាងអធិកអធមចប់សព្វគ្រប់ និងមានអ្នកគាំទ្រជាច្រើនជជីកសួររឿងកូន តារាសម្ដែង Pancake Khemanit បានចេញមកបទសម្ភាសន៍អំពីជីវិតរបស់នាងថា ចំពោះគម្រោងក្រេបទឹកឃ្មុំ នៅមិនទាន់មានទេ ដោយសារតែចង់សម្រាកលំហែកាយសិន។

ក្នុងនោះមហាជនក្នុងប្រទេសបានសួរទៅកាន់តារាសម្ដែងរូបនេះថា តើពេលណាព្រមយកកូនដូចគេ? មិនបង្អង់យូរ Pancake បានទម្លាយអារម្មណ៍ដែលតែងតែមានអ្នកសួរនាងដូចគ្នាថា មុននឹងយកកូន នាងត្រូវតែរៀបចំផែនការទុកមុនសិន! ព្រោះកត្តាហិរញ្ញវត្ថុមានសារៈសំខាន់ ទាំងការចំណាយ ដែលត្រូវតែរៀបចំសម្រាប់កុមារ លើសពីនេះ Pancake ក៏បាន Update ពីជីវិតរៀបការថា ស្វាមីក៏បានសុំចិត្តនាងរឿងនេះដែរ។

សូមបញ្ជាក់ដែរថា តារាស្រី Pancake Khemanit បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ដោយកាន់ដៃមិត្តប្រុសលោកវរសេនីយ៍ទោ Saksunthorn Premanon ចូលរោងជយកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២ ក្រោយសេពគប់គ្នាមកជាង១០ឆ្នាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយផ្ទុះចចាមអារ៉ាមជាស្រីស្នេហ៍ អ្នកជិតស្និទ្ធតារាស្រី Tan ចេញមកទម្លាយការពិត
ចុចអាន៖បណ្ដាញសង្គមទម្លាយរូបថតស្វាមី Chompoo និង តារាស្រីកំពុងផ្ទុះចចាមអារ៉ាមជាស្រីស្នេហ៍

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច