Connect with us

ជីវិតកម្សាន្ដ

ភ្លេចៗខ្លួន កូនស្រីសេដ្ឋីនីវ័យក្មេង Kylie Jenner មានអាយុ ៥ ឆ្នាំហើយ

បានផុស

នៅ

ថ្ងៃទី១ ខែកុម្ភៈនេះជាខួបកំណើត ៥ ឆ្នាំរបស់ Stormi Webster កូនស្រីច្បង Kylie Jenner ជាមួយនឹង Travis Scott ចំណែកឯខួបកំណើតកូនប្រុសពៅវិញ ខុសគ្នាតែមួយថ្ងៃប៉ុណ្ណោះពីបងស្រីរបស់គេគឺថ្ងៃទី២ ខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរការពរពោះកូនស្រីច្បងត្រូវ Kylie លាក់បាំងរហូតដល់សម្រាល ខុសពីកូនប្រុសពៅដែលនាងលាក់ត្រឹមតែឈ្មោះនិងមុខប៉ុណ្ណោះ ប៉ុន្តែគ្រប់យ៉ាងទើបតែបង្ហាញជាសាធារណៈមិនទាន់កន្លងហួសមួយខែផង ។

កុមារី Stormi Webster មានមុខមាត់គួរឲ្យស្រលាញ់កាត់ទៅរកម្ដាយ និងពណ៌សម្បុរកាត់ទៅរក Travis ជាឪពុក ជាពិសេសគាត់មានបបូរមាត់ក្រាស់ដែលមហាជននាំគ្នាសរសើរថាស្អាតជាងម៉ាក់ត្រង់ចំណុចនេះតែម្ដងព្រោះ Kylie មានបបូរមាត់ស្ដើងពីធម្មជាតិខុសពីស្តង់ដារស្រីស្អាតនៅហូលីវូដ ។

ទោះបី Stormi មានម្ដាយជាសេដ្ឋីនីក្ដី ក៏នាងមានអាកប្បកិរិយាគួរឲ្យស្រលាញ់ដែរដោយសារតែ Kylie ជាម្ដាយតែងតែយកចិត្តទុកដាក់ប្រៀនប្រដៅកូនមិនឲ្យខូច ធ្វើជាមនុស្សល្អ និងនិយាយសម្ដីទន់ភ្លន់មិនឆ្មើងឆ្មៃតាមទឹកប្រាក់នោះទេ ៕  

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ទីបំផុត Kylie Jenner ប្រកាសឈ្មោះកូនប្រុសទីពីរជាសាធារណៈហើយ

ចុចអាន ៖ អ្នកគាំទ្រ Kylie Jenner អស់សំណើច ពេលស្គាល់ឈ្មោះកូនប្រុសទីពីររបស់នាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម