Connect with us

ជីវិតកម្សាន្ដ

ឆ្នាំ២០២៣ តារាជួរមុខថៃ Chompoo Araya ជាម្ចាស់ទ្រព្យសម្បត្តិជិត ៤៥លានដុល្លារ

បានផុស

នៅ

Chompoo Araya ជាតារាសម្តែង តារាម៉ូដែល និងជាតារាទូរទស្សន៍ដ៏មានប្រជាប្រិយភាព របស់ប្រទេសថៃ។ បច្ចុប្បន្ន នាងបានក្លាយជាទៅជាតារារៀមច្បង ដែលមានអ្នកគោរពស្រឡាញ់ សឹងពាសពេញប្រទេស និងក្លាយទៅជាតារាស្រីដែលរកចំណូលបានច្រើនបំផុតពីការបង្ហោះរូបលើបណ្ដាញ Instagram។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីលើសម្ដែង និងការដើរម៉ូដ តារាស្រីហាយសូររូបនេះ គឺជាឯកអគ្គរដ្ឋទូតប្រេនគ្រឿងសម្អាង L’Oréal Paris និងជាភ្ញៀវរបស់កម្មវិធី International Fashion Weeks និងមហោស្រពភាពយន្ត Cannes ជារៀងរាល់ឆ្នាំទៀតផង។ នាងក៏ធ្លាប់ជាឯកអគ្គរដ្ឋទូតទស្សនាវដ្តីម៉ូដ L’Officiel Thailand នៅមហោស្រពភាពយន្តអន្តរជាតិ ទីក្រុងសៀងហៃផងដែរ។

បើយោងតាមប្រភពពីគេហទំព័រ Thai Update របស់ថៃ បានឱ្យដឹងថា ដើមឆ្នាំ ២០២៣នេះ ​តារាស្រីថៃលំដាប់ជួរមុខ Chompoo Araya ជាបុគ្គលមានឥទ្ធិពល​ខ្លាំង​ក្នុង​ប្រទេស ហើយប្រសិនបើម្ចាស់ផលិតផល ឬសេវាកម្ម ចង់ឱ្យនាងផ្សព្វផ្សាយ ត្រូវចំណាយលើនាងរាប់សិបម៉ឺនបាតឯណោះ។

អ្នកម៉ាក់អភិជនរូបនេះ សព្វថ្ងៃ​មាន​អ្នក Follow ប្រមាណ ១១.២លាននាក់ លើ Instagram ខណៈតម្លៃក្នុង ១ Post ដែល Chompoo រក​បានចន្លោះពី ១.៤-២.១លានបាត (ប្រហែល ៤២,០០០-៦៣,៩០០០ ដុល្លារ) ហើយក្នុងមួយឆ្នាំនាងរកចំណូលបានប្រហែល ៨.៩លានដុល្លារ។

ចំណែកប្រភពពី NetWorthSpot បានប៉ាន់ប្រមាណថា តារាស្រីវ័យ ៤១ឆ្នាំរូបនេះ បច្ចុប្បន្ន មានទ្រព្យសម្បត្តិសរុបប្រហែល ៤៤.៥២លានដុល្លារ នៅក្នុងដៃ។ ទោះជាយ៉ាងណាអ្នកជំនាញសេដ្ឋកិច្ចមួយចំនួនវិភាគថា ទ្រព្យសម្បត្តិពិតរបស់ Chompoo អាចមានតម្លៃលើសពីនេះទៅទៀត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Baifern ក្លាយជាសេដ្ឋីនី ក្ដោបក្ដាប់ទ្រព្យសម្បត្តិ ២០លានដុល្លារ ក្នុងវ័យ ៣០ឆ្នាំ

ចុចអាន៖ Lisa សមាជិកក្រុម BLACKPINK ទិញផ្ទះប្រណិតជាង ៦ លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម