Connect with us

ជីវិតកម្សាន្ដ

Mai Davika ឆ្លើយតបយ៉ាងក្ដៅគគុក ក្រោយមានអ្នកមិនអស់ចិត្ត រឿងកែសម្ភស្ស

បានផុស

នៅ

Mai Davika ធ្លាប់បង្ហោះឃ្លិប​​បង្ហាញ​ភស្តុតាង​ដោយ​មាន​គ្រូពេទ្យ​ជំនាញ​ជួយ​ស្កេន​មុខ ហើយ​បញ្ជាក់​ថា នាងមិនធ្លាប់វះកាត់ម្តង ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ក៏​នៅ​តែ​មាន​អ្នក​លេង​អ៊ីនធឺណិត​បញ្ចេញ​មតិ​ថា​មិន​ជឿ ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ស្វែង​រក​កន្លែង​ដែល​នាង​ធ្វើ​ការ​វះ​កាត់ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​យ៉ាង​ណា នៅតែ​មាន​រឿងរ៉ាវ​ចម្រូងចម្រាស​មិនទាន់ចប់​ ​រហូត​ធ្វើ​ឲ្យ​តារា​សម្ដែង​រូប​នេះធ្លាប់ចេញ​មុខ​តប​កាលពីលើកមុនថា “អ្នកដឹង​ច្បាស់ណាស់! Mai មិន​ដែល​ឃើញ​អ្នក​មាន​ទំនុក​ចិត្ត​បែប​នេះ​ពី​មុន​មក​ទេ”។

ដោយឡែក ​កាលពីពេល​ថ្មីៗ​នេះ Mai Davika បាន​និយាយ​អំពី​បញ្ហា​នេះ​ម្ដង​ទៀត​ តាម​រយៈ​បទ​សម្ភាសន៍​ថា “ដែលខ្ញុំបានឆ្លើយតបទៅនឹងមតិយោបល់នោះ គឺខ្ញុំ​​ឆ្លើយ​ដោយ​ចិត្ត​សប្បុរស។ ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​ណា​បញ្ចេញ​មតិ​ដោយ​មាន​ទំនុក​ចិត្ត​បែប​នេះ​​ទេ។​ ខ្ញុំ​មិន​ខឹង​គាត់ទេ! ព្រោះ​អ្នក​បញ្ចេញ​យោបល់​ផ្សេង​ទៀត​ ធ្លាប់ប្រមាថ​ខ្ញុំ​ច្រើន​ជាងនេះទៅទៀត។ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា គាត់សរសេរច្រើនអំពីកន្លែង និងអ្វីដែលគាត់កំពុងធ្វើដូចរាងជឿជាក់ខ្លាំង”។

មក​ដល់​ពេលនេះ មិនមែនជាលើកទី១ឡើយសម្រាប់តារាសម្ដែង Mai Davika ឆ្លើយតប​ទៅ​កាន់​អ្នក​លេង​អ៊ីនធឺណិត ដោយ​កាលពីលើកមុន នាងធ្លាប់ឆ្លើយតបយ៉ាង​សុភាព​រាបសា និង​មិន​ប្រកាន់​នឹង​ការ​បញ្ចេញ​មតិ​មិន​ល្អ​ណាមួយ​ឡើយ។ ជា​ពិសេស​នោះ Mai ថាចង់អ្នកណា​ថាអី​ឲ្យ​នាង​គឺ​ជា​រឿង​របស់​គេ​ព្រោះ​នាង​ជា​មនុស្ស​របស់​មហាជន​ប៉ុន្តែ​ដោយសារ​ច្រើន​ដង​ពេក​ទ្រាំ​លែង​បាន​ទើប​នាង​ព្រលយ​សារ​យ៉ាង​វែង​អន្លាយ​តបត​ទៅ​វិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Mai Davika ឆ្លើយតបយ៉ាងត្រជាក់ ទៅអ្នកមិនជឿថា នាងមិនបានកែសម្ផស្ស

ចុចអាន៖ប្រភពជិតស្និទ្ធមួយទៀត ទម្លាយពីតារាស្រី Tan ថា នាងមិត្តប្រុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម