ជីវិតកម្សាន្ដ
វណ្ណដា ក្លាយជាតារាចម្រៀងខ្មែរដំបូងគេ ត្រៀមបង្ហាញខ្លួនលើឆាកតន្ត្រីដ៏ធំមួយនៅថៃ
លោក វណ្ណដា ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងរ៉េបវ័យក្មេងដែលបច្ចុប្បន្នកំពុងសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងទាំងទីផ្សារក្នុង និងក្រៅស្រុក។

វណ្ណដា ក៏ជាតារាចម្រៀងខ្មែរមួយរូបបានធ្វើឲ្យប្រទេសជិតខាងជាច្រើនស្គាល់ពីតម្លៃសិល្បៈនៅកម្ពុជា ព្រោះលោកតែងនាំយកវប្បធម៌អរិយធម៌ខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិឲ្យពិភពលោកបានដឹង និងទទួលស្គាល់។

យ៉ាងណាមិញ ខណៈទីផ្សារសិល្បៈកំពុងទទួលបានការគាំទ្រច្រើនពីមហាជន និងមិត្តៗយុវវ័យនេះដែរ តារាចម្រៀងរ៉េប លោក វណ្ណដា ក៏ស្រាប់តែមានដំណឹងដ៏ភ្ញាក់ផ្អើល និងរំភើបមួយទៀត បន្ទាប់ពីមានការទម្លាយនូវផ្ទាំងរូបភាព និងរៀបរាប់ឈ្មោះតារាចម្រៀងជាច្រើនកំពុងត្រៀមបង្ហាញខ្លួនក្នុងការប្រគំតន្ត្រីខ្នាតយក្សមួយនៅថៃ ដោយក្នុងនោះក៏មានដាក់បញ្ចូលឈ្មោះតារាខ្មែរលោក វណ្ណដា ផងដែរ។

បើតាមការបង្ហោះនៅលើផេកឈ្មោះ Univers Pageant បានបញ្ជាក់ថា សម្រាប់តារារ៉េប Vann Da (វណ្ណដា) នឹងក្លាយជាតារាចម្រៀងខ្មែរដំបូងគេដែលបានចូលរួមច្រៀងនៅក្នុងឆាកប្រគំតន្ត្រីដ៏ធំមួយលើលោកមានឈ្មោះថា Rolling Loud Thailand ប្រជុំដោយតារារ៉េបល្បីៗមកពីប្រទេសនាៗជុំវិញពិភពលោកនៅខែមេសាខាងមុខនេះ។

ក្នុងនោះមានការចូលរួមដោយតារាបរទេសល្បីៗដូចជា, Cardi B , Jessi , Chris Brown , J P ark ជាដើម។ ចំពោះកម្មវិធីខាងលើ ត្រៀមប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ១៣-១៥ ខែមេសា ឆ្នាំ ២០២៣ នាទឹកដីប្រទេសថៃ។

ដំណឹងនេះដែរ បានធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនសម្ដែងការចូលរួមអបអរគ្រប់គ្នា ខណៈបច្ចុប្បន្ន លោក វណ្ណដា គឺជាតារាចម្រៀងរ៉េបដែលមិនត្រឹមតែសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ លោកក៏ក្ដាប់បានឱកាសច្រើនក្នុងការចេញទៅច្រៀងនៅក្រៅប្រទេសទៀត។ ទាំងនេះបានសបញ្ជាក់ឲ្យឃើញថា វណ្ណដា កំពុងមានឥទ្ធិពលលេចធ្លោលើវិស័យចម្រៀងបច្ចុប្បន្ន៕
អត្ថបទ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា