ជីវិតកម្សាន្ដ
Lee Seung Gi បរិច្ចាគប្រាក់រាប់លានដុល្លារ ដើម្បីអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងប្រទេសកូរ៉េ
យោងទៅតាមគេហទំព័រផ្លូវការរបស់មូលនិធិអភិវឌ្ឍន៍ KAIST តារាចម្រៀងនិងសម្តែង Lee Seung Gi បានសន្យាថានឹងបរិច្ចាគថវិកាចំនួន ៣០០ លានវ៉ុន (ស្មើនឹង ២៤៥ លានដុល្លារអាមេរិក) ទៅឲ្យ KAIST ឫ (Korea Advanced Institute of Science & Technology) ដែលជាគម្រោងអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងប្រទេសកូរ៉េ ។

លោក Lee Seung Gi ត្រូវគេនិយាយថាបានសន្យាថានឹងបរិច្ចាគ ៣០០ លានវ៉ុន (ស្មើនឹង ២៤៥ លានដុល្លារអាមេ រិក) ដើម្បីប្រើប្រាស់សម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែលជាវិស័យប្រកួតប្រជែងខ្ពស់និងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេស។ ជាមួយគ្នានេះ Lee Seung Gi ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីកិច្ចព្រមព្រៀងមូល និធិអភិវឌ្ឍន៍ KAIST ដែលធ្វើឡើងនៅបរិវេណសាលា KAIST នៅថ្ងៃទី ៣ ខែកុម្ភៈ ។

លើសពីនេះលោក Lee Seung Gi បានបរិច្ចាគប្រាក់សរុបចំនួន ២.៨៥ ពាន់លានវ៉ុន (ស្មើនឹង ២,៣២៨ ពាន់លានដុល្លារអាមេរិក) បន្ទាប់ពីឧប្បត្តិហេតុទាក់ទងនឹងបញ្ហាលុយជាមួយអតីតអ្នកគ្រប់គ្រងផលិតកម្ម Hook Entertainm ent របស់លោក។

ទន្ទឹមនឹងនេះ ទាក់ទងបញ្ហាខាងលើតារាចម្រៀងនិងសម្តែង Lee Seung បានស្បថតាមរយៈគេហទំព័ររបស់លោកកាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២២ ថាលោកនឹងបរិច្ចាគប្រាក់ទាំងអស់ដែលលោករកចំណូលបានពីផលិតកម្ម Hook Entertainment ទៅដល់សង្គមនិងប្រទេសជាតិកូរ៉េ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អ្នកគាំទ្រសរសើរចរិត Lisa ក្រោយនាំសមាជិក BABYMONSTER ញ៉ាំអាហារថ្ងៃត្រង់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ