ជីវិតកម្សាន្ដ
អតីតបវរកញ្ញាទេសចរណ៍អន្តរជាតិលំដាប់រងទី ២ អ៊ិន សុខលីដា ទម្លាយរឿងពិតជីវិតក្រោយឆាក
អ្នកនាង អ៊ិន សុខលីដា ដែលជាអតីតបវរកញ្ញាទេសចរណ៍អន្តរជាតិលំដាប់រងទី ២ នាអំឡុងឆ្នាំ ២០០២ ក្រោយបាត់មុខពីវិថីសិល្បៈអស់មួយសន្ទុះធំ ស្រាប់តែពេលនេះនាងលេចមុខមកនិយាយពីរឿងរ៉ាវពិត ជីវិតដ៏កម្សត់ក្រោយឆាកប្រកួត។
អតីតបវរកញ្ញា និងជាតារាសម្ដែង អ៊ិន សុខលីដា លើកឡើងរម្លឹកប្រាប់ពីខ្សែជីវិតរបស់នាងគ្រានោះថា រឿងជីវិតពិតរបស់ខ្ញុំ រូបក្រោយឆាកកាលប្រឡងជាប់បវរកញ្ញាទេសចរណ៍អន្តរជាតិ ២០០២ ជាប់លំដាប់រងទី ២ ក្នុងស្រុកខ្មែរ បើមិនឆ្លៀតថតកុំអីអត់មានរូបទុកឲ្យកូនមើលទៀត។ ជំនាន់នោះដូចជា ខ្ចីកាមេរ៉ាគេមកថតទេ។
អ្នកនាងនិយាយបន្តថា កាលនោះជីវិតនាងជួបការខ្វះខាតខ្លាំង ដោយជិះម៉ូតូឌុបទៅប្រឡងខ្យល់បក់ឡើងចង់អស់ម្សៅពីមុខ ហើយសក់ឡើងខូចផ្លីទៀត។ នាងថា មានលុយតែបន្តិច ជួល ប៉ុបពី ផាត់មុខឲ្យ ហើយបានបងស្រីម្ចាស់សម្អាងការនៅទួលគោកជួយតាមធ្វើសក់ឲ្យមិនយកលុយ។ ហេតុតែចង់បានការងាររកលុយដើម្បីជួយម្ដាយ និងបងប្អូន បន្ទាប់ពីឪពុកស្លាប់ទៅ រឹតតែវេទនាលក់ផ្ទះសំបែងលក់ឡានរបស់ឪពុក ដើម្បីយកលុយព្យាបាលជំងឺអស់ពីខ្លួននៅតែមិនអាចជួយជីវិតឪពុកបានទៀត។
គេនៅចាំបានថា អ្នកនាង អ៊ិន សុខលីដា នាអំឡុងពេលនោះធ្លាប់សាងកិត្តិយសល្បីល្បាញនៅក្នុងពិភពសិល្បៈរបស់ខ្មែរ បន្ទាប់ពីការប្រកួតនៅក្នុងស្រុកទទួលបានលទ្ធផលល្អ នាងក៏ត្រូវបានគេជ្រើសរើសឲ្យទៅប្រកួតក្នុងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ Miss Tourism International នាប្រទេសម៉ាឡេស៊ី ខណៈពេលនោះ នាងគឺទទួលបានចំណាត់ថ្នាក់លេខ ៥ ក្នុងឆ្នាំ ២០០៣។
បច្ចុប្បន្ននាងបានឈប់ពីវិស័យសិល្បៈហើយ បន្ទាប់ពីមានដំណឹងថា អ្នកនាងកំពុងរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកសាងគ្រួសារជាមួយស្វាមី និងកូនផងនោះ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍២៤ ម៉ោង ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍