ជីវិតកម្សាន្ដ
ហ្វេនប្រកាសឈប់គាំទ្រ បវរកញ្ញាចក្រវាលវៀតណាម ក្រោយរកឃើញភស្តុតាងបន្លំសញ្ញាបត្រ
បវរកញ្ញា ង៉ុកចូវ (Ngọc Châu) ម្ចាស់តំណែង Miss Universe Vietnam ឆ្នាំ២០២២ បាត់បង់ប្រជាប្រិយភាពភ្លាមៗ និងធ្លាក់ចំនួនអ្នកតាមដាននៅលើបណ្ដាញសង្គម Instagram យ៉ាងគំហុក ក្រោយពេលហ្វេនបានរកឃើញភស្តុតាងដែលថា នាងបន្លំឯកសារបរិញ្ញាបត្រ។

ពេលនេះ បវរកញ្ញា ង៉ុកចូវ កំពុងរងព័ត៌មានអាស្រូវស្ទើរពាសពេញប្រទេស និងត្រូវមហាជនប្រកាសឈប់គាំទ្រ បន្ទាប់ពីដឹងថា នាងផ្សព្វផ្សាយប្រវត្តិអប់រំរបស់ខ្លួនមិនពិត ទាក់ទឹងនឹងការបន្លំសញ្ញាបត្រពីសាកលវិទ្យាល័យ Ton Duc Thang ។

ក្រោយពិនិត្យពិច័យយ៉ាងហ្មត់ចត់ គេរកឃើញថា បរិញ្ញាបត្ររបស់បវរកញ្ញាវ័យ ២៧ឆ្នាំរូបនេះ ពុំមានសុពលភាពនោះទេ ព្រោះនាងជានិស្សិតបោះបង់ចោលការសិក្សា និងពុំទាន់បញ្ចប់ថ្នាក់មហាវិទ្យាល័យនៅឡើយ។
បន្ទាប់ពីព័ត៌មាននេះបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត អ្នកគាំទ្ររាប់លាននៅក្នុងប្រទេសសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះ ង៉ុកចូវ ចំណែកផេក Instagram របស់នាងបានថយចុះចំនួន Follower រាប់ម៉ឺននាក់។ ដោយឡែកសាមីខ្លួនឯណោះវិញនៅតែបន្តភាពស្ងប់ស្ងាត់ ពុំទាន់ចេញមុខបកសា្រយនៅឡើយទេ៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ សាវតារមិនធម្មតារបស់បវរកញ្ញាចក្រវាលវៀតណាម ២០២២ នាង Nguyen Thi Ngoc Chau
ចុចអាន៖ ឆ្នាំ២០២៣ តារាជួរមុខថៃ Chompoo Araya ជាម្ចាស់ទ្រព្យសម្បត្តិជិត ៤៥លានដុល្លារ

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?