Connect with us

ជីវិតកម្សាន្ដ

ដួង វីរៈសិទ្ធ ទទួលបានពានកិត្តិយសពីសមាគមន៍សុខាភិបាលខ្មែរនៅអាមេរិកCHPAA

បានផុស

នៅ

តារាចម្រៀងសំនៀងមនោសញ្ចេតនាលោក ដួង វីរៈសិទ្ធ បានទទួលពានរង្វាន់កិត្តិយស Special Contribution Award កាលពីថ្ងៃ២៧ ខែមករា ឆ្នាំ២០២៣ នាសណ្ឋាគារពូលូវ៉ៃ រាជធានីភ្នំពេញ ក្នុងកម្មពិធីជួបជុំអាហារពេលល្ងាចរបស់ក្រុមគ្រួសារសមាជិកសមាជិការរបស់សមាគម CHPAA។ នេះបើតាមការឱ្យដឹងពី លោក ម៉ម សំនៀង ដែលត្រូវជាបងប្រុសបង្កើតរបស់ លោក ដួង វីរៈសិទ្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនោះត្រូវបានធ្វើឡើងក្រោមវត្តមាន លោកវេជ្ជបណ្ឌិត Song Tan ប្រធាន CHPAA លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនទៀត។CHPAA (ឆាប៉ា) បានសម្រេចផ្តល់ពានរង្វាន់នេះដល់លោក ដួង វិរៈសិទ្ធ បន្ទាប់ពីតារាប្រុសរូបនេះបានចំណាយពេលទៅច្រៀងនៅសហរដ្ឋអាមេរិកក្នុងការជួយសមាគម CHPAA រៃអង្គាសថវិកាដើម្បីយកមកជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា។

គួរម្លឹកថា លោក ដួង វីរៈសិទ្ធ បានចាកចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកជាថ្មី នៅថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២២ កន្លងទៅ និងបានច្រៀងរៃអង្គាសថវិការជូនដល់សមាគម CHPAA នៅសហរដ្ឋអាមេរិក នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈខ្លួនត្រូវត្រៀមលក្ខណៈដើម្បីចួលរួមច្រៀងបើកព្រឹត្តិការណ៍កីឡាជាតិនៅកម្ពុជាវិញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

គួរបញ្ជាក់ សមាគមសុខាភិបាលខ្មែរនៅអាមេរិក CHPAA(ឆាប៉ា) ពេលនេះកំពុងបំពេញបេសកកម្មព្យាបាលជំងឺជូនពលរដ្ឋក្រីក្រកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ។ CHPAA ដែលបណ្តុំដោយវេជ្ជបណ្ឌិតស្ម័គ្រចិត្តជំនាញៗតែងចុះមកព្យាបាលជំងឺជូនពលរដ្ឋកម្ពុជារាល់ឆ្នាំ។ គិតត្រឹមឆ្នាំ២០២៣នេះ មានរយៈពេល ១១ឆ្នាំហើយ និងបានព្យាបាលពលរដ្ឋកម្ពុជាឱ្យជាសះស្បើយបានខ្ទង់ ៦ ម៉ឺននាក់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម