ជីវិតកម្សាន្ដ
ហ្វាហ្វា ឆ្លើយតបក្រោយផ្ទុះការវែកញែកនិងរិះគន់ចង់ឲ្យចូលប្រកួតបវរកញ្ញាជាថ្មី
បន្ទាប់ពីមានផេកមួយបានបង្ហោះរូបភាពដោយបង្ហាញបំណងចង់ឲ្យតារាសម្តែងសិចស៊ីកញ្ញា ហ្វាហ្វា ចូលរួមការប្រឡងកម្មវិធីបវរកញ្ញាជាថ្មី ស្រាប់តែភ្លាមៗនោះគេឃើញមានមតិផ្ទុះការញែវែកពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ។

ជាក់ស្តែងនៅលើទំព័រផេកឈ្មោះ «Universe Pageant» បានបង្ហោះរូបភាពកញ្ញា ហ្វាហ្វា ដោយលើកជាសំនួរថាអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរប្រសិនបើបង Fa Fa ចូលរួមប្រកួត Miss Grand Cambodia Official 2023 … ? ។គួរបញ្ជាក់ផងដែរថា បង FaFa ក៏ជាអតីតបវរកញ្ញាដែលធ្លាប់ចូលរួមប្រកួត Miss Cosmoworld 2018 ហើយទទួលបានTop 8 ដែលរៀបចំឡើងនៅប្រទេសMalaysia ផងដែរ ។

យ៉ាងណាមិញក្រោយមានការលើកឡើងក្នុងន័យស្ទង់មតិខាងលើនេះ ក៏មានការបញ្ចេញមតិផ្សេងៗគ្នាពីអ្នកគាំទ្រដោយខ្លះបង្ហាញការគាំទ្រ និងពេញចិត្តឲ្យកញ្ញា ហ្វាហ្វា ចូលប្រឡងម្តងទៀត។ ដោយឡែកខ្លះទៀតក៏បានធ្វើការរិះគន់តាមរយ:ពាក្យសម្តីមិនសមរម្យមួយចំនួនទៅលើរូបនាងផងនោះ។

ជាការឆ្លើយតប តារាស្រីកញ្ញា ហ្វាហ្វា បានចេញមកបញ្ជាក់កាលពីល្ងាចថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៣ថា ” កន្លងមកខ្ញុំធ្លាប់ទៅប្រគួតដែរ តែនៅក្នុងកម្មវិធី Miss CosmoWorld បានចូលTop8 តែពេលនឹងវិស័យបរវកញ្ញាមិនទាន់មានអ្នកគាំទ្រដូចពេលនេះ ហើយតែប៉ុណ្ណឹងគឺខ្ញុំមានបទពិសោធន៍ និងបានបំពេញក្តីស្រលាញ់របស់ខ្លួនគ្រប់គ្រាន់ហើយ “។

ស្រីស្អាត ហ្វាហ្វា បានបន្ថែមទៀតថា “អរគុណរាល់ខមមិនទាំងល្អ និងអាក្រក់តែនាងដឹងច្បាស់ថា ខ្លួនឯងបែបណាក្នុងវិស័យសិល្បៈនេះ (ស៊ិចស៊ី) ។ នាងថា ខ្លួនឲ្យតម្លៃមនុស្សណាស់មិនដែលមើលត្រឹមតែការស្លៀកពាក់ទេ ហើយក៏វាយតម្លៃគេនោះនាងអរគុណហើយក៏សុំទោសបើនិយាយទៅខុសឬត្រូវ៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច