ជីវិតកម្សាន្ដ
ខ្សែករូបពស់នៅលើកញ្ចឹងក Lisa តម្លៃកប់ក្ដោង
កាលពីថ្ងៃទី ២ កុម្ភៈ ទស្សនាវដ្ដីបារាំងដ៏ល្បី Madamefigaro បានបញ្ចេញរូបភាពមួយចំនួនរបស់ Lisa សមាជិកក្រុម BLACKPINK នៅលើគម្របប្រចាំខែកញ្ញាឆ្នាំ ២០២៣ ឲ្យអ្នកគាំទ្របានឃើញ ខណៈនាងពាក់ខ្សែករូបពស់នៅលើកញ្ចឹងកផងដែរ។

សម្រាប់គ្រឿងអលង្ការដែល Lisa ពាក់ក្នុងការថតរូបឲ្យទស្សនាវដ្ដីបារាំងដ៏ល្បី Madamefigaro បានមកពីម៉ាកប្រណិត BVLGARI ស្របពេលដែលខ្សែកពស់មានតម្លៃរហូតដល់ទៅ ៥២៩,០០០ ដុល្លារ ចំណែកចិញ្ចៀនម៉ាកដូចគ្នា ដែលនាងពាក់ទាំងពីរមួយតម្លៃ ១,៩២០ ដុល្លារ និងមួយទៀត ២,០៨០ដុល្លារឯណោះ។

ទោះយ៉ាងណានេះមិនមែនជាលើកទីមួយឡើយសម្រាប់តារា K pop រូបនេះដែលនិយមវត្ថុប្រណិតជាប់ខ្លួន។ កាលពីលើកមុន Lisa ក៏ទើបតែទិញនៅផ្ទះប្រណិតឯកជនតម្លៃ ៧.៥ ពាន់លានវ៉ុន (ប្រហែល ៦.០៥ លានដុល្លារអាមេរិក) នៅក្នុងតំបន់ Seongbuk-dong ជាកន្លែងអ្នកមាននិងមហាសេដ្ឋីក៏ដូចជាតារាល្បីៗរស់នៅទីនោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖LISA ប្រើកាតធនាគារពណ៌ខ្មៅ ខណៈមានតែសេដ្ឋីលំដាប់ទើបមានសិទ្ធប្រើប្រាស់
ចុចអាន៖អ្នកគាំទ្រសរសើរចរិត Lisa ក្រោយនាំសមាជិក BABYMONSTER ញ៉ាំអាហារថ្ងៃត្រង់

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច