ជីវិតកម្សាន្ដ
មនុស្ស ៣ នាក់ពាក់ព័ន្ធធ្លាក់អេក្រង់ LED សង្កត់ក្រុមចម្រៀង Mirror នឹងកាត់ទោសខែក្រោយ
នាយកគម្រោងពីរនាក់ និងអ្នកបច្ចេកទេសម្នាក់ត្រូវបានចោទប្រកាន់ពីបទរាយការណ៍ខុសអំពីទម្ងន់នៃអេក្រង់ដែលបណ្តាលឱ្យអេក្រង់ LED ទម្ងន់ ៦០០ គីឡូក្រាមធ្លាក់មកចំកណ្តាលឆាក កំឡុងពេលសម្តែងរបស់ក្រុមចម្រៀង Mirror និងធ្វើឱ្យអ្នករាំពិការ។
នៅថ្ងៃទី ២ ខែ កុម្ភៈ នេះយោងទៅតាមប្រភពព័ត៌មាន HK01 បានរាយការណ៍ថា ឧប្បត្តិហេតុអេក្រង់ LED ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការប្រគុំតន្ត្រីរបស់ក្រុម Mirror ក្នុងខែ កក្កដា ឆ្នាំ ២០២២ ត្រូវបានកាត់ទោសនៅតុលាការ Kowloon ទីក្រុងហុងកុង។ ជនជាប់ចោទរួមមានអ្នកគ្រប់គ្រងគម្រោងនៃ ក្រុមហ៊ុន Engineering Impact ពីរនាក់ និងបូករួមអ្នកបច្ចេកទេសម្នាក់ទៀត។
ពួកគេត្រូវបានគេចោទប្រកាន់ថាបានរាយការណ៍ខុសអំពីទម្ងន់នៃអេក្រង់ ដែលបណ្តាលឱ្យអេក្រង់ LED ទម្ងន់ ៦០០ គីឡូក្រាមធ្លាក់មកកណ្តាលឆាកកំឡុងពេលសម្តែង។ ធ្វើឱ្យអ្នករាំ២នាក់បានរងរបួសក្នុងនោះជនរងគ្រោះម្នាក់ទៀតត្រូវពិការជាអចិន្ត្រៃយ៍ ដោយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
ជាមួយគ្នាសវនាការនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែមីនា ក្នុងអំឡុងពេលនោះព្រះរាជអាជ្ញានឹងរៀប ចំឯកសារដើម្បីផ្ទេរសំណុំរឿងទៅតុលាការស្រុក។ ជនជាប់ចោទទាំងបីនាក់ត្រូវបានដោះលែងឱ្យ នៅក្រៅឃុំជាមួយនឹងទឹកប្រាក់ ១០,០០០ ដុល្លារហុងកុង (ជិត ១,៣០០ ដុល្លារអាមេរិច) ដោយហាមឃាត់មិនឱ្យចាកចេញពីហុងកុង។
គួររម្លឹកដែលថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំមុនប៉ូលីសបានចាប់មនុស្ស ៥ នាក់ជាប់ពាក់ព័ន្ធក្នុងករណីនេះ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះប៉ូលិសរកឃើញមនុស្ស៣នាក់ក្នុងចំណោមពួកគេត្រូវបានចោទប្រកាន់ពីបទសមគំនិតក្លែងបន្លំនឹងត្រូវឡើងសវនាការពេលខាងមុខនេះ៕
ប្រែសម្រួល៖នាងតូច
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់