ជីវិតកម្សាន្ដ
ឈុតជក់បារីរបស់ Lim Ji Yeon ក្នុងរឿង “The Glory” កំពុងក្លាយជាប្រធានបទក្ដៅគគុកលើ អ៊ីនធឺណិត
ឈុតជក់បារីរបស់តារាស្រី Lim Ji Yeon ក្នុងរឿង “The Glory” របស់ Netflix បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតមានចម្ងល់ថា តើតារាសម្ដែងរូបនេះពិតជាជក់បារីនៅទីនោះមែនទេ? ហើយពេលនេះ វាកំពុងក្លាយជាប្រធានបទក្ដៅជជែកគ្នាព្រាតលើបណ្ដាញសង្គម។

YouTuber និងអ្នកយកព័ត៌មានឈ្មោះ Lee Jin Ho ថ្មីៗនេះបានបង្ហោះវីដេអូខ្លីមួយសួរថា “តើឈុតជក់បារីរបស់ Lim Ji Yeon ពិតទេ?” សំណួរសំដៅលើដល់ឈុតជាច្រើនក្នុងរឿង ដែលតួស្រីតែងជក់បារីជានិច្ច។ បើតាមការរាយការណ៍របស់អ្នកយកព័ត៌មាន Lee Jin Ho បានបញ្ចាក់ថា ដោយសារតែមតិចម្រុះ ដូច្នេះលោកបានទាក់ទងទៅភ្នាក់ងាររបស់តារាស្រីរូបនេះ ដើម្បីសម្ភាសន៍ផ្ទាល់ ខណៈ Lim Ji Yeon កំពុងទទួលបានការសរសើរចំពោះការសម្ដែងរបស់នាងជាក្មេងទំនើងក្នុង K-drama “The Glory” ដែលមនុស្សជាច្រើនបានសួរថា តើឈុតជក់បារីពិតឬអត់? មានមតិផ្ទុយគ្នាក្នុងចំណោមអ្នកជក់បារី។ “ដូច្នេះ ទើបខ្ញុំបានបញ្ជាក់ការពិតទៅកាន់អ្នកស្គាល់គ្នារបស់ Lim Ji Yeon តែម្ដង”។

បើតាមលោក Lee Jin Ho និយាយថា តារាស្រីរូបនេះមិនចេះជក់បារីទេ ប៉ុន្តែចាប់ផ្តើមរៀនជក់បារីពេលសម្ដែងរឿងនេះ។ លោកបានបង្ហើបទៀតថា ដើម្បីធ្វើឲ្យឈុតនោះមើលទៅធម្មជាតិ និងកាន់តែដូចពិតៗ តារាសម្ដែង Lim Ji Yeon ពិតជាជក់បារីពិតៗ រហូតធ្វើឲ្យអ្នកយកព័ត៌មានបានសរសើរពីទឹកចិត្តរបស់ Lim Ji Yeon ក្នុងការសម្ដែងរឿងនេះ នាងពិតជាធ្វើបានល្អ ណិងហ៊ានលះបង់ដើម្បីឲ្យសាច់រឿងកាន់តែដូចទិដ្ឋភាពជាក់ស្ដែង។

ទន្ទឹមនឹងនោះ Lim Ji Yeon ដើរតួជា Park Yeon Jin ដែលជាជនល្មើសសំខាន់នៅក្នុងរឿងភាគដ៏ល្បី ‘The Glory’ ។ Park Yeon Jin គឺជាមនុស្សកំណាចដែលបានធ្វើទារុណកម្ម និងធ្វើបាប Moon Dong Eun (សម្តែងដោយ Song Hye Kyo) ដែលនាំឲ្យ Moon Dong Eun រៀបចំផែនការសងសឹកយ៉ាងល្អិតល្អន់អស់រយៈពេលជិតម្ភៃឆ្នាំមកហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ខ្សែករូបពស់នៅលើកញ្ចឹងក Lisa តម្លៃកប់ក្ដោង
ចុចអាន៖Lee Seung Gi បរិច្ចាគប្រាក់រាប់លានដុល្លារ ដើម្បីអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងប្រទេសកូរ៉េ

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច