Connect with us

ជីវិតកម្សាន្ដ

Matt ជម្រះមន្ទិលលើកដំបូង ក្រោយនៅតែពាក់ព័ន្ធឈ្មោះជនទី ៣​ របស់គូស្នេហ៍ Aum-Pok

បានផុស

នៅ

តារាសម្ដែង Mat Peeranee ធ្លាប់ក្លាយជាប្រធានបទដ៏ក្តៅគគុកពាក់ព័ន្ធទៅនឹងការបែកបាក់របស់តារាស្រី Aum និង Pook ខណៈកាលពីយប់ថ្ងៃទី ២ កុម្ភៈ នាងបានចេញមកបើកចិត្ត​តាមរយៈកម្មវិធី ដោយ​លើក​ឡើង​ពី​បញ្ហា​ដែល​បាន​កើត​ឡើង​កន្លង​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Matt បាននិយាយពីដំណើរជីវិតរបស់នាងថា នាងជួប​ដំណឹងនៃពាក្យចចាមអារ៉ាមដូចខ្យល់​ព្យុះ ហើយវាក៏ស្រដៀងនឹង​ជីវិត​ប្រហែល​៥​ឆ្នាំ​មុន តាំង​ពី​ចុង​ឆ្នាំ​២០១៨ ពាក់ព័ន្ធនឹងរឿងសង្សាហៃសូ ​Songkran Taechanarong ដែលកាលណោះ​គ្រួសារ​ចេញ​មក​ការពារនាង។ ក្រោយរឿងមួយចប់ ក៏ចូលមួយរឿងទៀតចំពោះ​ព័ត៌មាន​ថា ​នាងបែក​គ្នា​ជាមួយ​លោកសង្សារ។ ព័ត៌មាន​បែប​នេះ​មិន​អាចរំលងគាត់មិនឲ្យ​ចាប់​អារម្មណ៍​បាន​ទេ។​ បន្ទាប់មកទៀត Matt បានស្គាល់ Pook មុនពេលស្គាល់ Songkran ទៀត។ ដូច​មនុស្ស​មុន​របស់ Pook នាង​ធ្លាប់​ចេញ​ទៅ​ញ៉ាំ​អី​គ្រប់​ពេលជាមួយគ្នា។ ​ដំណឹង​នេះ​មាន​ឥទ្ធិពល​ខ្លាំង អ្វី​ដែល​បារម្ភ​បំផុត​ គឺ​ការ​យល់​ពី​អារម្មណ៍​របស់​មនុស្ស​ស្រី ហើយ​យើង​បាន​រំខាន​អ្នក​នៅ​ជុំវិញ​យើង​ម្ដង​ទៀត Matt និង Pook គឺជាមិត្តភក្តិ។ យើងជាបងប្អូន មិត្តតែប៉ុណ្ណោះ! ប៉ុន្តែនៅតែមនុស្សមិនយល់ហើយបង្កើតបញ្ហាមកជាបន្តបន្ទាប់។

ទោះ​យ៉ាងណា Matt ក៏បន្ថែមទៀត​ថា នាង​សូម​អរគុណ​ដល់​ក្រុម​គ្រួសារ ​មិត្តភ័ក្ដិ​ និង​អ្នកគាំទ្រ​ទាំងអស់​គ្នា​ ដែល​តែង​ជួយ​លើក​ទឹក​ចិត្ត​នាង​គ្រប់​ពេល​វេលា​ មិន​ថា​នាង​កំពុង​ជួប​ឧបសគ្គ​ច្រើន​យ៉ាង​ណា​ ឬ​មាន​មនុស្ស​ចោទ​នាង​ថា​ជន​ទី​៣​ច្រើនដងក្ដី។ ប៉ុន្តែពួកគេតែងជាកម្លាំងចិត្តគ្រប់ពេលវេលា និងជាអ្នកផ្ដល់យោបល់ដ៏ល្អបំផុត ក្នុងជីវិតរបស់ Mat Peeranee៕

ប្រែសម្រួល៖ សាង ​ស្រីល័ក្ខ

ចុចអាន៖Pinky បើកចិត្តនិយាយរឿងរ៉ាវកើតឡើងក្នុងជីវិត ក្រោយបង្ហាញខ្លួនជាសាធារណៈ

ចុចអាន៖ទម្លាយតម្លៃខ្លួន Chompoo ស៊ីថ្លៃខ្ពស់បំផុតក្នុងវិស័យសិល្បៈថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម