ជីវិតកម្សាន្ដ
Jennifer Lopez លក់ផ្ទះនៅទីក្រុង Los Angeles ក្នុងតម្លៃ ៤២.៥ លានដុល្លារ
តារាចម្រៀងនិងសម្តែង Jennifer Lopez កំពុងលក់ផ្ទះរបស់នាងនៅទីក្រុង Los Angeles (សហរដ្ឋអាមេរិក) ក្នុងតម្លៃ ៤២,៥ លានដុល្លារ ដែលនាងបានទិញផ្ទះនេះកាលពី ៧ ឆ្នាំមុនក្នុងតម្លៃ ២៨ លានដុល្លារតែប៉ុណ្ណោះ។

យោងទៅតាមប្រភពកាសែត Wall Street Journal បានរាយការណ៍ថាម្ចាស់បទ On The Floor មាន ភាពល្បីល្បាញដោយសារមានចំណង់ចំណូលចិត្តលើអាជីវកម្មអចលនទ្រព្យផ្ទះវីឡា និងភូមិគ្រិះ។ ថ្មីៗនេះនាងទើបតែ ដាក់លក់ផ្ទះវីឡាបារាំងនៅទីក្រុង Los Angeles ក្នុងតម្លៃ ៤២,៥ លានដុល្លារ ផ្ទះនេះ Jennifer បានទិញពីអ្នកស្រី Sela Ward ក្នុងឆ្នាំ ២០១៦ ក្នុងតម្លៃដំបូង ២៨ លានដុល្លារ ដែលនាងទទួលបានការចំណេញ ១៤,៥ លានដុល្លារពីការលក់ផ្ទះវីឡាមួយនេះ ។



វីឡាជាកការរចនាដោយស្ថាបត្យករលោក Samuel Marx រួមមានផ្ទះធំមួយដែលមានបន្ទប់គេងប្រាំបួន និងអាងហែ លទឹក ក៏ដូចជាទីលានវាយកូនហ្គោល ចំណុចពិសេសនៅក្នុងវីឡានេះអាចផ្ទុកមនុស្សបានលើសពី ១០០ នាក់ដែលឲ្យម្ចាស់ផ្ទះអញ្ជើញមិត្តភ័ក្តិមករីករាយជប់លៀងក្នុងវីឡានេះបាន ។


ជាមួយគ្នានេះ ក្រៅពីផ្ទះនៅ Los Angeles តារាចម្រៀង Jennifer Lopez ក៏ជាម្ចាស់អចលនទ្រព្យផ្ទះវីឡា និងភូមិគ្រិះដ៏មានតម្លៃផ្សេងទៀតនៅទីក្រុង New York, Malibu, Encino, California យោងទៅតាមទស្សនាវដ្តី For bes ទ្រព្យសម្បត្តិសរុបរបស់តារាចម្រៀងរូបនេះត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៤០០ លានដុល្លារ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖បែកធ្លាយទិន្នន័យការប្រើប្រាស់យន្តហោះឯកជន Elon Musk ក្នុងឆ្នាំ ២០២២

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ