Connect with us

ជីវិតកម្សាន្ដ

ប្រឡូកសិល្បៈ ២៦ឆ្នាំ កំពូលតារាស្រី Aum Pachayapa នៅសល់ទ្រព្យសម្បត្តិប៉ុន្មានក្នុងដៃ?

បានផុស

នៅ

តារាស្រី Aum Pachayapa ជា​តារា​សម្ដែង និងបង្ហាញម៉ូដលំដាប់​ជួរ​មុខក្នុងប្រទេស​ថៃ ដែលទទួលបានប្រជាប្រិយភាពអស់រយៈពេល ២៦ឆ្នាំមកហើយ រាប់តាំងពីនាងចូលប្រឡូកក្នុង​វិស័យសិល្បៈដំបូង អំឡុងឆ្នាំ១៩៩៧ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន ក្រៅពីសម្ដែងភាពយន្ត និងដើរម៉ូដ Aum គឺជាអ្នកតំណាងម៉ាកយីហោធំៗជាច្រើនទាំងក្នុង និងក្រៅស្រុក។ មិនតែប៉ុណ្ណោះនាងជាសហគ្រិនលើជំនួញធំៗពីរកន្លែង ដែលវាជាប្រភពចំណូលដ៏មហាសាលសម្រាប់តារាស្រីរៀមច្បងរូបនេះ។

ដោយសារភាពល្បីល្បាញលំដាប់កំពូល Aum រកចំណូលបានមិនតិចនោះទេពីការថតភាពយន្ត ថតស្ពតពាណិជ្ជកម្ម ក៏ដូចជាចូលរួមកម្មវិធីនានា ក្នុងនាមជាពិធីការិនី ឬតារាកិត្តិយស។

ប្រសិនបើក្រុមហ៊ុនចង់អញ្ជើញ តារាវ័យ ៤៤ឆ្នាំរូបនេះ ចូលរួមក្នុងកម្មវិធីរបស់ខ្លួន ពួកគេត្រូវចំណាយយ៉ាងតិច ៣-៤សែនបាត (ប្រហែល ៩-១២ម៉ឺនដុល្លារ)។ ចំណែកឯក្រុមហ៊ុនដែលចង់ទាក់ទងនាងក្នុងការប្រម៉ូត ឬ តំណាងឱ្យក្រុមហ៊ុនរបស់ខ្លួនដើម្បីផ្សព្វផ្សាយផលិតផល ពួកគេត្រូវចំណាយ ១២-១៥លានបាត (ប្រហែល ៣៦-៤៥ម៉ឺនដុល្លារ)។

បើងាកទៅមើលទ្រព្យសម្បត្តិវិញ ប្រឡូកក្នុងវិស័យសិល្បៈ ២៦ឆ្នាំមកនេះ Aum Pachayapa កំពុងកាន់កាប់ទ្រព្យសម្បត្តិរាប់សិបលានដុល្លារឯណោះ។ យោងតាមទិន្នន័យ ឆ្នាំ២០២០ នាងមានទ្រព្យសម្បត្តិប្រមាណ ១២លានដុល្លារអាមេរិក ខណៈឆ្នាំ២០២៣នេះ នៅមិនទាន់ប្រភពច្បាស់ការ ទម្លាយទ្រព្យសម្បត្តិរបស់ Aum នោះទេ ប៉ុន្តែបើតាមការប៉ាន់ស្មានរបស់អ្នកវិភាគ បច្ចុប្បន្ននាងមានប្រាក់យ៉ាងតិច ១៧លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ទម្លាយការពិតអំពី Aum Pachayapa តារាស្រីថៃឈ្នះពានរង្វាន់ច្រើនជាងគេ

ចុចអាន៖ មហាជនសរសើរទឹកចិត្ត Aum ក្រោយបរិច្ចាគប្រាក់ជួយជាងថតរូបចូលនិវត្តន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម