Connect with us

ជីវិតកម្សាន្ដ

រ៉ាប៊ី បដិសេធសំណើចង់ឲ្យចូលប្រកួត ​Miss Gra nd

បានផុស

នៅ

តារាចម្រៀងកញ្ញា រ៉ាប៊ី បានដិសេធបន្ទាប់ពីមានការជម្រុញលើកទឹកចិត្តពីអ្នកគាំទ្រចង់ឲ្យនាងចូលប្រកួតក្នុង​វិស័យបវរកញ្ញាកម្មវិធី Miss Grand ខណ:ដែលលោក Nawat ដែលជាប្រធាន Miss Grand International​ ក៏បង្ហាញតម្រុយចង់ឲ្យនាងចូលប្រកួតផងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែហេតុផលនេះហើយទើបធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រយល់ថា ប្រសិនបើ រ៉ាប៊ី សម្រេច ចិត្តចូលប្រឡង​មែននោះគឺនាងអាចមានអាទិភាពខ្ពស់ក្នុងការទទួលបានជ័យជំនះ។ ប៉ុន្តែផ្ទុយពីការគិតរបស់មហាជនដោយសារចម្លើយត្រូវបានស្រីស្អាត រ៉ាប៊ី ឆ្លើយថា No…! រួចស្រេចទៅហើយ។

កញ្ញា រ៉ាប៊ី បានឆ្លើយប្រាប់អ្នកគាំទ្រកាលពីរសៀលម្សិលមិញថា «នាងខ្ញុំសូមអរគុណ Mr. Nawat ដែលពេញចិត្តសម្ថភាព​នាងខ្ញុំ និង​អរគុណ fan នាងខ្ញុំដែលឆាតមកជម្រុញលើកទឹកចិត្តជាច្រើន។ នាងខ្ញុំក៏ស្រលាញ់វិស័យ Miss Grand ណាស់តែស្ដាយដែលខ្ញុំរវល់ការងារច្រើនពេកខ្លាចពុំមានពេលគ្រប់គ្រាន់ក្នុងការហ្វឹកហាត់»។

បើតាមមតិរបស់អ្នកគាំទ្រក៏ដូចអ្នកនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជាថាបើ Rabe e ចូលប្រលូកវិស័យនេះ អាចនឹងដូចបវកញ្ញាថៃ Engfa Waraha ដែល​ជាតារាជួរមុខថៃហើយជាតារាដែល​មានតម្លៃខ្លួនថ្លៃបំផុតសូម្បីតែ Aumpatc hrapa ធ្លាប់លេខ១ក៏នៅចាញ់ Engfa ដែលពីមុន Engfa ក៏ជាតារាចម្រៀងតែគាត់ក៏ឈានជើងចូលវិស័យបរកញ្ញាជាប់លំដាប់ 1st Runner Up miss grand international 2022 ក្លាយជាតារាជួរមុខថៃហើយល្បីដល់ USA ទៀត ។

ប្រភពបន្តថា មូលហេតុដោយសារលោក Nawat ម្ចាស់កម្មវិធីលំដាប់អន្តជាតិឃើញ Rabee បង្ហាញសមត្ថភាពរំាស្ទើរតែបាក់ឆាក។ គាត់ពេញចិត្តខ្លាំងណាស់ថែមទាំងចង់ដឹងអាយុគាត់ទៀតជាផ្លូវដែល​មានសង្ឃឹម៥០ភាគរយបាត់ទៅហើយ​ប្រសិនបើ Rabee ហ៊ានឡើងឆាកអន្តជាតិមួយនេះ។ តែត្រង់ថាទៅមួយ show របស់ Rabee ស៊ី​ ៥០០០ ដុល្លារ​ពិបាកដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម១៣ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម