Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញា អ៊ីងហ្វា ម្ចាស់មកុដ Miss Grand ថៃ ប្រកាសបរិច្ចាគសរីរាង្គ ក្រោយពេលស្លាប់

បានផុស

នៅ

បវរកញ្ញា អ៊ីងហ្វា វ៉ារ៉ាហា (Engfa Wahara) ម្ចាស់ជយលាភីរងទី១ កម្មវិធី Miss Grand International 2022 ប្រកាសបរិច្ចាគសរីរាង្គ បន្ទាប់ពីនាងទទទួលមរណភាព ដែលទង្វើនេះធ្វើឱ្យនាងទទួលបានការកោតសរសើរ ​និងការគាំទ្រយ៉ាងពេញទំហឹងពីបណ្ដាជនរាប់លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់មកុដ Miss Grand Thailand 2022 បវរកញ្ញា អ៊ីងហ្វា ទម្លាយនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា នាងបានចុះឈ្មោះបរិច្ចាគសរីរាង្គ ក្រោយមរណភាពរបស់នាង ដើម្បីជួយដល់អ្នកជំងឺដែលត្រូវការការវះកាត់ប្ដូរសរីរាង្គ។ ការប្រកាសរបស់ អ៊ីងហ្វា បានធ្វើឱ្យសាធារណជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយគ្រប់គ្នាពិតជាស្ញប់ស្ញែងជាទីបំផុត ដោយសារទង្វើរបស់នាង ជាទង្វើដ៏ថ្លៃថ្លា និងពោរពេញដោយមនុស្សធម៌។

យ៉ាងណាមិញ ​ក្នុងនោះនៅ​មាន​មតិ​ផ្ទុយ​គ្នា​មួយ​ចំនួន​ជុំវិញ​ការ​បរិច្ចាគ​សរីរាង្គ​របស់ អ៊ីងហ្វា ផងដែរ។ មហាជនជាច្រើនសម្តែងការងឿងឆ្ងល់ នៅពេលដែលម្ចាស់ជយលាភីរងទី១រូបនេះ មិនបានផ្តល់វិញ្ញាបនបត្រចុះបញ្ជីការបរិច្ចាគសរីរាង្គដល់សាធារណជនបានឃើញឡើយ ខណៈការប្រកាសមានត្រឹមពាក្យសម្ដីប៉ុណ្ណោះ។

ទោះយ៉ាងណា បន្ទាប់ពីប្រកាសដំណឹងភ្លាម បវរកញ្ញាវ័យ ២៥ឆ្នាំរូបនេះ ទទួលបានការសរសើរ និងមតិវិជ្ជមានជាច្រើនពីសង្គមអនឡាញ ដោយសារតែការបរិច្ចាគសរីរាង្គបែបនេះ ពិតជាកម្រមានមនុស្សហ៊ានធ្វើណាស់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្ដាប់បទនេះ​ហើយ ទើបដឹងថា Engfa ចេះច្រៀងពីរោះប៉ុនណា (មានវីដេអូ)

ចុចអាន៖ ប្រឡូកសិល្បៈ ២៦ឆ្នាំ កំពូលតារាស្រី Aum Pachayapa នៅសល់ទ្រព្យសម្បត្តិប៉ុន្មានក្នុងដៃ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម