ជីវិតកម្សាន្ដ
មកុដកម្មវិធី Miss Charm ត្រូវអ្នកគាំទ្ររិះគន់ឥតសំចៃថាដូចកាឡៃ
មកុដសម្រាប់បំពាក់លើម្ចាស់ជយលាភីឯកនៃកម្មវិធី Miss Charm 2023 ត្រូវបានអ្នកគាំទ្រវិស័យសម្រស់នាំគ្នារិះគន់ឥតសំចៃថាដូចរបស់កាឡៃ ដែលមហាជនទូទៅអាចរកទិញនៅលើទីផ្សារ ឬលើបណ្ដាញអនឡាញយ៉ាងងាយស្រួល។

ថ្មីៗនេះ ប្រទេសវៀតណាមបាន និងកំពុងរៀបចំកម្មវិធីប្រកួត Miss Charm 2023 ខណៈមកុដដែលត្រូវបំពាក់ជូនបវរកញ្ញាអាណត្តិថ្មី ក៏បានបង្ហាញជាផ្លូវការផងដែរ។ ប៉ុន្តែមិនបានប៉ុន្មានម៉ោងផង ក្រោយបង្ហាញជាសាធារណៈ មកុដនេះ ត្រូវអ្នកគាំទ្ររិះគន់ និងបញ្ចេញមតិអវិជ្ជមានជុំវិញការរចនាដូចមកុដថោកៗដែលលក់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។

ទោះបីរងនូវពាក្យរិះគន់យ៉ាងណាក្ដី ម្ចាស់កម្មវិធី Miss Charm 2023 នៅតែចេញមុខប្រកាសជំហរ មិនផ្លាស់ប្ដូរនោះទេ។ ជាមួយគ្នាដែរខាងស្ថាប័នបានចេញមកបញ្ជាក់លម្អិតអំពីមកុដរបស់ខ្លួន វាមានឈ្មោះថា Endeavour – Perfect Effort គឺជាការរចនារាងមូល ៣៦០ដឺក្រេ ពណ៌ទឹកប្រាក់ ច្នៃពីគ្រាប់គ្រីស្តាល់ពណ៌សជាង ៤ពាន់គ្រាប់ គួបផ្សំជាមួយត្បូងទទឹមក្រហម។ ចំណែកអត្ថន័យរបស់វាសម្ដៅដល់ មន្តស្នេហ៍របស់ស្រ្តី ជាពិសេសក្នុងវប្បធម៌បូព៌ា ការរចនាត្បូងទទឹមក្រហម ជានិមិត្តសញ្ញានៃប្រាជ្ញា ពន្លឺ និងសំណាងល្អចំពោះម្ចាស់។

ស្របពេលជាមួយគ្នានេះ នាយកប្រតិបត្តិ Bao Hoang បានថ្លែងសារសុំអភ័យទោសទៅកាន់មហាជន និងសន្យាកែតម្រូវនៅពេលក្រោយ ព្រោះពេលនេះខាងស្ថាប័ន ពុំមានពេលវេលាគ្រប់គ្រាន់សម្រាប់រៀបចំមកុដថ្មីឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហ្វេនប្រកាសឈប់គាំទ្រ បវរកញ្ញាចក្រវាលវៀតណាម ក្រោយរកឃើញភស្តុតាងបន្លំសញ្ញាបត្រ
ចុចអាន៖ បវរកញ្ញា អ៊ីងហ្វា ម្ចាស់មកុដ Miss Grand ថៃ ប្រកាសបរិច្ចាគសរីរាង្គ ក្រោយពេលស្លាប់

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង