ជីវិតកម្សាន្ដ
គូស្នេហ៍សម្ដែងរឿង “Game of Thrones” ប្រកាសមានកូនទីពីរ
លោក Kit Harington តារាសម្ដែងជនជាតិអង់គ្លេសប្រកាសដំណឹងល្អអំពីកូនទីពីរក្នុងកម្មវិធី “The Tonight Show starring Jimmy Fallon” ទាំងភាពរីករាយកាលពីថ្ងៃសុក្រ ទី៣ ខែកុម្ភៈ កន្លងផុតទៅ ។

ក្នុងកម្មវិធីយប់នោះ Kit ប្រាប់លោក Jimmy Fallon ថា “កូនប្រុសទីមួយរបស់ពួកយើងជិតភ្ញាក់ផ្អើលក្នុងជីវិតហើយ បើមិនបានប្អូនប្រុសក៏ប្អូនស្រីដែរ” ជាក់ស្ដែងកូនប្រុសច្បងរបស់លោកមិនយល់អ្វីដែលម្ដាយឪពុកព្យាយាមប្រាប់ទេ ព្រោះគាត់មានអាយុទើបតែ ២ ឆ្នាំប៉ុណ្ណោះ ។
បកក្រោយទៅកាន់ឆ្នាំ ២០២០ វិញ ការពរពោះរបស់តារាស្រីជនជាតិស្កុតឡេនគឺអ្នកស្រី Rose Leslie ភរិយាលោក Kit ត្រូវប្រកាសដោយទស្សនាវដ្ដីអង់គ្លេស Make Magazine ដោយដាក់រូបពោះធំរបស់នាងផ្ទាល់លើគម្របតែម្ដង ។

សូមបញ្ជាក់ដែរថាប្ដីប្រពន្ធមួយគូនេះបានរៀបការនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៨ ពីរឆ្នាំបន្ទាប់ពីបង្ហាញទំនាក់ទំនងក្នុងកម្មវិធីកម្រាលព្រំក្រហមឆ្នាំ ២០១៦ ៕

ប្រែសម្រួល ៖ វារី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ