ជីវិតកម្សាន្ដ
តារាចម្រៀង Harry Styles មិនខ្លាចលេងម៉ូដសំលៀកបំពាក់ក្នុងកម្មវិធី Grammys ២០២៣
លោក Harry Style សមាជិកក្រុមចម្រៀង One-Direction លេងម៉ូដសំលៀកបំពាក់បញ្ចេញចុងសុដន់ដើម្បីចូលរួមក្នុងកម្មវិធី Grammys ២០២៣ កាលពីយប់ថ្ងៃអាទិត្យទី០៥ ខែកុម្ភៈ ម្សិលមិញនេះ ។

សំលៀកបំពាក់តារាចម្រៀងប៉ុបខាងលើច្នៃម៉ូដដោយ EgonLab ម៉ាកបារាំងដ៏ល្បីល្បាញជាមួយនឹងគ្រីស្ទាល់ម៉ាក Swarovski បង្កើតបានជាអៀមចម្រុះពណ៌ភ្លឺផ្លេកៗគួរឲ្យចាប់អារម្មណ៍ ។
ចំពោះម៉ូដអៀមក្នុងកម្មវិធី Grammys មើលទៅស្រដៀងនឹងអៀមពណ៌ខៀវលាយក្រហមដែលគាត់ពាក់ក្នុងវីដេអូចម្រៀង “As It Was” បេះដាក់ ចំណែកឯអ្នកគាំទ្ររបស់ Harry វិញពេញចិត្តជាខ្លាំងទៅលើការស្លៀកពាក់បែបនេះដោយសរសេរបញ្ចេញមតិថា “បុរសរបស់ខ្ញុំស្អាតណាស់” ម្នាក់ទៀតសរសេរថា “គាត់ប្រៀបដូចជាគំនូរមួយផ្ទាំង” ។

តារាចម្រៀងវ័យ ២៩ ឆ្នាំដ៏សង្ហានេះបានរំពឹងថានឹងមានរាត្រីដ៏ធំនៅក្នុងកម្មវិធី Grammys បូករួមទាំងការឈ្នះពាន ៦ ផងដែរ ណាមួយលោក Harry ត្រូវឡើងសម្ដែងលើឆាក និងមានសំលៀកបំពាក់ក្រោយឆាករួចស្រេចពេលដល់ម៉ោងប្ដូរ ៕

ប្រែសម្រួល ៖ វារី
ចុចអាន ៖ អ្នកគាំទ្រស្រឡាំងកាំង ក្រោយឃើញ Harry Styles ថើបមាត់គ្នាជាមួយ Nick Kroll

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ