ជីវិតកម្សាន្ដ
រូបមួយសន្លឹកបញ្ជាក់ថា សេដ្ឋី Nott ស្រលាញ់ Chompoo ខ្លាំងណាស់
រូបថតមួយសន្លឹកនៅលើបណ្ដាញសង្គម Instagram កំពុងក្លាយជាប្រធានបទដែលមហាជនជាច្រើនជជែកគ្នាព្រាតបន្ទាប់ពីបានឃើញគូស្នេហ៍ Nott- Chompoo ផ្អែមល្ហែមគ្នាខ្លាំង ដូចកាលអ្នកទាំងពីរទើបស្រលាញ់ដំបូង។

នៅលើបណ្ដាញ Instagram ឈ្មោះ polyplus បានបង្ហោះរូបថតគូស្នេហ៍ហៃសូប្រចាំប្រទេសថៃក្នុងកម្មវិធី 3zaap ដោយទម្លាយពីក្រោយឆាកការងាររបស់កំពូលតារាស្រីកូន៣ ដែលមានស្វាមីជាទីស្រឡាញ់មកជួយមើលថែក្នុងបន្ទប់ស្ទូឌីយោ។ ជាពិសេសនោះគឺរូបភាពទាំងនោះ ត្រូវបានអ្នកគាំទ្រជាច្រើនលួចសង្កេតមើលកែវភ្នែកដ៏ផ្អែមល្ហែមរបស់ Nott ខណៈពេលកំពុងសម្លឹងមើលមុខ Chompoo ហើយច្បាស់ណាស់ថា អ្នកជំនួញពាន់លានរូបនេះពិតជាស្រលាញ់ប្រពន្ធខ្លាំងមិនធម្មតាឡើយ។

ជាការពិតណាស់ បន្ទាប់ពីរូបថតមួយសន្លឹកដ៏មានអត្ថន័យនេះត្រូវបានចែករំលែកពាសពេញបណ្ដាញសង្គម អ្នកគាំទ្រគូស្នេហ៍ Chompoo បានចូលមកបញ្ចេញមតិ និងសរសើរពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ យ៉ាងច្រើនលើសលប់។ ជាងនេះទៅទៀត អ្នកខ្លះក៏បាននិយាយដូចៗគ្នាថា ព័ត៌មានក្នុងសង្គមអនឡាញមិនអាចធ្វើអ្វីលើអ្នកម្ដាយកូន៣រូបនេះបានឡើយ។ ស្នេហារបស់អ្នកទាំងពីរគឺជាគូស្នេហ៍រឹងមាំខ្លាំង និងស្រលាញ់គ្នាលើសអ្វីទៀត។ ដូច្នេះ ឈប់បង្កើតពាក្យចចាមអារ៉ាមផ្ដេសផ្ដាសលើពួកគេទៀតទៅ។

ទោះយ៉ាងណាកាលពីប៉ុន្មានសប្ដាហ៍មុន ស្វាមីរបស់តារាសម្ដែង Chompoo Araya ត្រូវបានមហាជនទូទាំងប្រទេសកំពុងដាក់ការសង្ស័យថា លោកបានលួចលាក់ទិញផ្ទះឲ្យស្រីស្នេហ៍ និងថែមទាំងជានិស្សិតស្រស់ស្អាត។ លើសពីនេះសេដ្ឋីថៃរូបនេះ បានជួលអង្គរក្សឲ្យការពារ និងតាមមើលថែនាងយ៉ាងល្អទៀតផង។ បច្ចុប្បន្ននេះពាក្យចចាមអារ៉ាមទាំងនោះបានសាបរលាបចេញទៅ ក្រោយ Chompoo និងស្វាមីកាន់តែល្អូកល្អិនគ្នាដូចដើមវិញ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រីថៃ ៧ រូប កើនអ្នកតាមដានលើ IG លើសពី ១០ លាននាក់ នាឆ្នាំនេះ
ចុចអាន៖Baifern បញ្ចេញស្ទាយថ្មី អបអរគណនី IG មានអ្នកតាមដាន ១២ លាននាក់

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?