ព្រឹត្តិការណ៍​មិន​ធ្លាប់មាន ថ្ងៃ ១៣ មករា ​អញ្ជើញ​​អ្នកធាក់​ស៊ីក្លូ​ ៧០ នាក់ ទៅ​មើល​កុន​​ – Kampuchea Thmey Daily
Connect with us

ជីវិតកម្សាន្ដ

ព្រឹត្តិការណ៍​មិន​ធ្លាប់មាន ថ្ងៃ ១៣ មករា ​អញ្ជើញ​​អ្នកធាក់​ស៊ីក្លូ​ ៧០ នាក់ ទៅ​មើល​កុន​​

Published

on

​ផលិតករ​ភាពយន្ត​ល្បីឈ្មោះ​លោក ហ៊ុយ យ៉ា​ឡេង បា​នបង្ហាញ​នូវ​អារម្មណ៍​រំភើប​និង​រីករាយ​យ៉ាងខ្លាំង​ស្ទើរ​ស្រក់​ទឹកភ្នែក​ ដោយ​មិន​ដឹង​ខ្លួន​បន្ទាប់ពី​ត្រូវ​បាន​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួងវប្ប​ធម៌​ និង​វិចិត្រសិល្បៈ ​គាំទ្រ​សកម្មភាព​អញ្ជើញ​តាៗ​ធាក់​ស៊ីក្លូ​ប្រមាណ​៧០​នាក់ ​មើល​កុន​។​

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ ហ៊ុយ យ៉ា​ឡេង បាន​ថ្លែង​ថា​ ​នៅ​ថ្ងៃ​ទី​១៣ ខែមករា​ ឆ្នាំ​២០២១​នេះ​ លោក​នឹង​អ​ញ្ចើ​ញ​ពូៗ​តាៗ​ រត់​ស៊ីក្លូ​ជាង​៧០​នាក់ ​ចូល​ទស្សនា​កុន​ ដោយ​ឥតគិតថ្លៃ​។​ លោ​កថា ​ថ្ងៃ​ពុធ ដែល​ជា​ថ្ងៃសីល​ ទី​១៣​ខែមករា ​លោក​ធ្វើ​កម្មវិធី​អញ្ជើញ​ពូ​ស៊ីក្លូ​មើល​កុន​៧០​នាក់​។​ មាន​អ្នក​ចិត្តបុណ្យ​ចង់​ជួយ​គាត់​ទេ​នេះ​លេខ​កុង​ABA ខ្ញុំ​000205738 / huy yaleng​។​

ផលិតករ​ភាពយន្ត​លោក​ ហ៊ុយ យ៉ា​ឡេង​ បាន​និ​យាយ​ទៀតថា​​ ចំពោះ​ភាពយន្ត​ដែល​នឹង​ចាក់​បញ្ចាំង​ជូនតាៗ​ពូៗ​ទស្សនា​ដោយ​គិត​ថ្លៃ​គឺមាន​ចំណងជើង​ថា ​ដើម្បី​កូន​ ខណៈ​ដែលមាន​ទស្សនិកជន​មួយ​ចំ​នួន​ធំ​ បានបង្ហាញ​ការគាំទ្រ​ផងដែរ​។​

ដោយឡែក​ក្នុងនោះដែរ​ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រ​សួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ ក៏បាន​ចូលរួម​បរិច្ចាគ​ថ​វិកា​ផ្ទាល់ខ្លួន​ចំនួន​១០០​ដុល្លារ​​​​ និងបានជូនពរ​ឲ្យ បាន​ជោគជ័យ​។

​ភ្លាមៗ​នោះដែរ​ លោក ហ៊ុយ យ៉ា​ឡេង បាន​ឆ្លើយតប​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លារដ្ឋមន្ត្រី​ក្រ​សួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈថា ​ចង់​ទឹកភ្នែក​ពេល​ភ្ញាក់ឡើង​ឃើញ​សារ​លោកជំទាវ​ចូលរួម​ជួយ​បរិច្ចាគ​ជួយ​តា​ស៊ីក្លូ​។​ជំនួសមុខ​តា​ស៊ីក្លូ​ទាំង​៧២​រូប​សូម​ថ្លែងអំណរគុណ​លោកជំទាវ​ដែល​បាន​ចូលរួម​ជួយ​ពូៗ​ស៊ីក្លូ​៕

អត្ថបទ​ ៖ ចាន់​រ៉ា​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម