ជីវិតកម្សាន្ដ
ស្ទះផ្លូវពេក Beyoncé ខកខានទទួលរង្វាន់ក្នុងកម្មវិធី Grammys ២០២៣
កំពូលតារាចម្រៀង Beyoncé ខកខានមិនបានទទួលរង្វាន់ដំបូងក្នុងកម្មវិធី Grammys ២០២៣ ដោយសារតែស្ទះចរាចរណ៍នៅខាងក្រៅកម្មវិធីក្នុងទីក្រុងឡូសអេនជែលឡែស នារាត្រីថ្ងៃអាទិត្យ ទី០៥ ម្សិលមិញនេះ។

គ្រាន់តែប្រកាសឈ្មោះ Beyoncé ឲ្យឡើងទទួលរង្វាន់សម្រាប់ចម្រៀង R&B ល្អបំផុតភ្លាម Terius Nash និង Nile Rodgers ប្រញាប់ប្រញាល់ឡើងឆាកទទួលជំនួសនាងភ្លែត។ ខណៈ Nash កំពុងថ្លែងអំណរគុណដល់ទស្សនិកជន ស្រាប់តែ Trevor Noah ឈានជើងឡើងឆាកដើម្បីបកស្រាយពីមូលហេតុដែល Beyoncé មកមិនទាន់គឺបណ្ដាលមកពីស្ទះផ្លូវ ។

មួយសន្ទុះក្រោយ Beyoncé ក៏មកដល់នឹងទទួលរង្វាន់នៅកន្លែងអង្គុយផ្ទាល់ យ៉ាងណាមិញនេះមិនមែនជារង្វាន់តែមួយក្នុងយប់នោះទេ នាងទទួលបានរង្វាន់ដល់ទៅ ៩ ពានឯណោះ ។

គួរបញ្ជាក់ថា ពានរង្វាន់ Grammy គឺជាពានរង្វាន់ដែលរៀបចំដោយ Recording Academy សម្រាប់ទទួលស្គាល់ “សមិទ្ធិផលឆ្នើមក្នុងឧស្សាហកម្មតន្ត្រី” របស់សហរដ្ឋអាមេរិក ហើយពាននេះតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ Beyoncé និងកូនស្រី ស៊ីថ្លៃដល់ទៅ ២៤ លានដុល្លារ ក្រោយសម្តែងនៅទីក្រុងឌូបៃ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ