ជីវិតកម្សាន្ដ
ព្រឹត្តិការណ៍ប្រចាំប្រវត្តិសាស្ត្រ ៥ ធំៗ ក្នុងកម្មវិធី Grammys ២០២៣
ក្រៅពីការតែងខ្លួនបង្អួតសំលៀកបំពាក់ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy ឆ្នាំ ២០២៣ កាលពីយប់ថ្ងៃអាទិត្យនៅទីក្រុងឡូស អេនជែលឡែស ដែលប្រមូលផ្ដុំដោយតារាល្បីៗ មានព្រឹត្តិការណ៍ធំៗចំនួន ៥ បានកើតឡើងរួមមាន ៖
១. Beyoncé បំបែកកំណត់ត្រាតារាឈ្នះពានច្រើនជាងគេបំផុត
តារាចម្រៀងសញ្ជាតិអាមេរិកាំង Beyoncé ត្រូវបានប្រកាសទទួលពានរង្វាន់រហូតដល់ទៅ ៩ ធ្វើឱ្យនាងនិងស្វាមី Jay-Z ឈ្នះរង្វាន់សរុបទាំងអស់ ៨៨ ពានរង្វាន់ និងក្លាយជាសិល្បករ-ការិនីដែលឈ្នះពានរង្វាន់ច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត Grammys ។
២. Kim Petras ក្លាយជាស្ត្រីកែភេទដំបូងគេបង្អស់ដែលឈ្នះពាន
ខណៈទទួលពានរង្វាន់សម្រាប់ការសហការជាមួយ Sam Smith តារាចម្រៀងសញ្ជាតិអាល្លឺម៉ង់ Kim Petras វ័យ ៣០ ឆ្នាំបានស្រក់ទឹកភ្នែកព្រោះនាងគឺជាស្ត្រីកែភេទដំបូងគេដែលទទួលពាន Grammy ។
៣. Viola Davis ពានរង្វាន់កម្សាន្តធំៗទាំងបួនរបស់អាមេរិកគឺ Emmy, Grammy, Oscar, និង Tony
Viola Davis ឈ្នះពានដោយសារភាពជោគជ័យទៅលើសៀវភៅ “Finding Me” ដែលនិយាយពីរឿងជីវិតរបស់នាង ។
៤. អ្នកសិល្បៈជប់លៀងគម្របខួប Hip-Hop ៥០ ឆ្នាំ
ការអបអរខួប Hip-Hop លើកទី ៥០ ត្រូវសម្ដែងជុំគ្នាដោយតារាជាច្រើនឡើងផ្អើលកម្មវិធីរួមមាន Black Thought, Run DMC, LL Cool J, Jazzy Jeff, Salt N Pepa, Rakim, Public Enemy, Ice-T, Method Man, Big Boi, De La Soul, Grandmaster Flash, និង Grandmaster Melle Mel ជាដើម ។
៥. Adele បង្កើតកំណត់ត្រាផ្ទាល់ខ្លួន
តារាចម្រៀងដង្ហើមវែង Adele ឈ្នះពានរង្វាន់ Grammy លើកទី ៤ ចំពោះបទ “Easy on Me” ចំណែកឯពានរង្វាន់មុនៗបីទៀតគឺបានមកពីបទ “Someone Like You, Set Fire to the Rain, និង Hello” ។
គួររំលឹកដែរថា Grammys ឆ្នាំ ២០២៣ គឺជាកម្មវិធីប្រគល់រង្វាន់លើកទី ៦៥ ហើយវាមានកំណើតក្នុងវិស័យសិល្បៈតាំងពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ១៩៥៩មកម្ល៉េះ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ស្ទះផ្លូវពេក Beyoncé ខកខានទទួលរង្វាន់ក្នុងកម្មវិធី Grammys ២០២៣
ចុចអាន ៖ ម៉ូដសំលៀកបំពាក់ប្លែកៗ របស់តារាល្បីលើកម្រាលព្រំក្រហមក្នុងកម្មវិធី Grammy ២០២៣
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា