Connect with us

ជីវិតកម្សាន្ដ

មកទស្សនាទិដ្ឋភាពក្រោយឆាកពីតារា ៨ រូប ក្នុងកម្មវិធី ​Grammys ២០២៣ 

បានផុស

នៅ

កម្មវិធី Grammys ២០២៣ ជាកម្មវិធីលំដាប់ពិភពលោកទំនងជាសប្បាយរីករាយបើវាយតម្លៃទៅតាមអ្វីដែលយើងឃើញក្នុងការចាក់ផ្សាយ ។ ខាងក្រោមនេះជាទិដ្ឋភាពពិតប្រាកដនៃកម្មវិធីកាន់តែសប្បាយជាងក្នុងកញ្ចក់ទៅទៀត ៖

១. Adele និងគូស្នេហ៍

តារាចម្រៀង Adele និងលោក Rich Paul ជាគូស្នេហ៍ពីរឆ្នាំញញឹមដាក់កាមេរ៉ាពីតុដ៏រ៉ូមែនទិចរបស់ពួកគេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ជប់លៀងបំបែកកំណត់ត្រា

នេះជារាត្រីដ៏អស្ចារ្យសម្រាប់កំពូលតារាចម្រៀង Beyonce និងស្វាមី JAY-Z ដែលបានបំបែកកំណត់ត្រាទទួលរង្វាន់ច្រើនជាងគេបំផុត ។

៣. មិត្តភក្តិថ្មី

The Rock និង Adele ធ្វើមុខកំប្លែងបង្អួតមិត្តភាពថ្មីថ្មោងបន្ទាប់ពី Trevor Noah ជាអ្នកណែនាំឲ្យស្គាល់គ្នា ។

៤. ឈុតក្រហមបីនាក់

Shania Twain, Sam Smith, និង Kim Petras សង្ស័យណាត់គ្នារំលេចពណ៌ក្រហមក្នុងកម្មវិធី Grammys ២០២៣ ។

៥. មិត្តភក្ដិ Grammys

Bad Bunny និង Taylor Swift ឆ្លៀតថតរូបជាមួយគ្នាទាល់តែបានទោះបីកម្មវិធីមមាញឹកប៉ុណ្ណាក៏ដោយ ។

៦. យប់សាសងស្នេហ៍

អ្នកស្រី Jennifer Lopez និងលោក Ben Affleck ជាស្វាមីបង្ហាញស្នាមញញឹមពោរពេញដោយក្ដីស្រលាញ់យូរអង្វែងក្នុងកម្មវិធី Grammys ។

៧. បុគ្គលជោគជ័យជុំគ្នា

រូបមួយសន្លឹកនេះប្រមូលផ្ដុំដោយអ្នកឈ្នះសំខាន់ៗគឺ Adele, Beyoncé និង Lizzo ។

៨. សេរីមេ JAY-Z

លោក JAY-Z ថតនៅតុជាមួយដបស្រា D’USSE និង Ace of Spades សម្រាប់ជប់លៀងភាពជោគជ័យដ៏ធំជាមួយភរិយា និងមិត្តរួមការងារ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ម៉ូដសំលៀកបំពាក់ប្លែកៗ របស់តារាល្បីលើកម្រាលព្រំក្រហមក្នុងកម្មវិធី Grammy ២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២៩ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤៥ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម