ជីវិតកម្សាន្ដ
ចៀវៃ ខឹងសម្បារប្រព័ន្ធផ្សព្វផ្សាយដែលយករូបកូនស្រីបង្ហោះជាសាធារណៈ
អតីតតួ ចៀវៃ (Ruby Lin) ក្នុងខ្សែភាពយន្តរឿង ព្រះនាងយ៉េយ៉េ ផ្ទុះកំហឹងចំពោះប្រព័ន្ធផ្សព្វផ្សាយអនឡាញដែលបានយករូបកូនស្រីរបស់នាងទៅបង្ហោះជាសាធារណៈ ខណៈនាងដែលជាអាណាព្យាបាលព្យាយាមមិនបង្ហាញមុខកូនស្រីតាំងពីទើបកើតមកម្ល៉េះ។

កូនស្រីតារាសម្ដែងតៃវ៉ាន់ Ruby Lin ដែលមានឈ្មោះហៅក្រៅថា Little Dolphin ត្រូវបានឪពុកម្ដាយលាក់មុខអស់រយៈពេល ៦ឆ្នាំមកហើយ រាប់តាំងពីកុមារីរូបនេះប្រសូត កាលពីឆ្នាំ២០១៧។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែមានប្រព័ន្ធផ្សព្វផ្សាយសង្គមចិនមួយចំនួន ព្យាយាមបង្ហាញមុខ Little Dolphin ជាសាធារណៈ និងបន្តចែករំលែកយ៉ាងផុសផុល ដែលសកម្មភាពនេះធ្វើឱ្យ Ruby Lin ជាម្ដាយទប់កំហឹងសឹងមិនបាន។

បន្ទាប់ពីរូបថតកូនស្រីបានសាយភាពពាសពេញបណ្ដាញសង្គម Ruby Lin បានបង្ហោះសារជាផ្លូវការ ធ្វើការព្រមានប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ហាមបង្ហាញមុខកូនស្រីរបស់នាងតទៀត ពុំនោះទេនាងនឹងចាត់វិធានការផ្លូវច្បាប់ មិនលើកលែងឡើយ។

ជាមួយគ្នានេះ អ្នកគាំទ្រជាច្រើនបានបង្ហាញជំហរនៅខាង អតីតតួ ចៀវៃ ហើយសង្ឃឹមថាអ្នកដែលបង្ហោះរូបថតកូនស្រីរបស់នាងនឹងចេញមុខសុំទោសចំពោះសាមីខ្លួន ដើម្បីជាការរំលឹកបុគ្គលផ្សេងទៀត កុំឱ្យចេះតែហ៊ានផ្ដេសផ្ដាស ព្រមទាំងចេះគោរពឯកជនភាពរបស់អ្នកដទៃផងដែរ៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿងពីរយ៉ាងគត់ ចៀវៃ ទម្លាប់អនុវត្តជាប្រចាំ ដើម្បីរក្សាសម្រស់ឱ្យក្មេងជាងវ័យ
ចុចអាន៖ ហ្វាន ពីងពីង រងការរិះគន់ថាជាគំរូមិនល្អ ក្រោយចែករំលែកវិធីស្រកគីឡូ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ