ជីវិតកម្សាន្ដ
សេដ្ឋីថៃ Nott Visrut ថា នឹងប្រគល់មរតកទាំងអស់ឲ្យ Chompoo
អ្នកជំនួញហៃសូ Nott Visrut Rangsisingpipat ធ្លាប់បានទម្លាយឥតលាក់លៀមថា ប្រសិនបើមានរឿងអ្វីកើតឡើងចំពោះលោក នោះលោកនឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យទៅភរិយា គឺតារាសម្ដែងស្រី Chompoo Araya តែម្ដង។

ថ្លែងក្នុងកម្មវិធី 3 zaap កាលពីកន្លងមក សេដ្ឋីថៃ Nott Visrut ទទួលស្គាល់ថា សព្វថ្ងៃនេះគ្រួសារត្រូវតែជាប់លេខ១សម្រាប់លោកជានិច្ច បូករួមនឹងជំនួញពាន់លានដែលកំពុងធ្វើនៅពេលនេះ ទាំងការផលិត និងការងារក្នុងរោងចក្រខ្សែភ្លើង រួមទាំងទ្រព្យសម្បត្តិផ្សេងៗ លោកបានសរសេររួចហើយ គឺនឹងប្រគល់ឲ្យតែភរិយាជាទីស្រឡាញ់របស់លោកប៉ុណ្ណោះ។ “ប្រសិនបើមានអ្វីកើតឡើងចំពោះខ្ញុំ អ្វីគ្រប់យ៉ាងគឺផ្តល់ឲ្យ Chompoo Araya តែម្នាក់ឯង។ អ្វីគ្រប់យ៉ាងដែលជាកម្មសិទ្ធិរបស់ខ្ញុំ គឺមិនត្រូវបានជំទាស់ឡើយ”។

លោកក៏បានបន្ថែមទៀតថា បើថ្ងៃមួយមានអ្វីកើតឡើងក្នុងផ្នែកនៃឆន្ទៈនេះ ភរិយានឹងអាចចិញ្ចឹមនិងមើលថែកូនទាំងបីបានយ៉ាងងាយស្រួល ដោយមិនឲ្យពួកគេលំបាកឡើយ។ លើសពីនេះ លោកបានសរសើរភរិយាថា រួមរស់ជាមួយគ្នាបាន ៧ ឆ្នាំ Chompoo គឺជាភរិយាដ៏ល្អ និងជាម្តាយដ៏ល្អសម្រាប់កូន។

សូមជម្រាបដែរថា គូស្នេហ៍ហៃសូនេះបានរៀបអាពាហ៍ពិពាហ៍ក្លាយជាស្វាមីភរិយា និងសាងគ្រួសាររួមគ្នាមកជាង៧ឆ្នាំហើយ រហូតមកដល់ពេលនេះ ពួកគេមានកូន៣នាក់ ប្រុស២និងស្រីម្នាក់ជាចំណងដៃសុភមង្គល។ ចំពោះពាក្យចចាមអារ៉ាមបច្ចុប្បន្នពីព័ត៌មាននិយាយអំពីផ្ទះដែលស្វាមី Chompoo លួចលាក់ចិញ្ចឹមស្រីក្មេង គឺមិនពិតឡើយ។ ព្រោះក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ គ្រប់យ៉ាងបានបញ្ជាក់ថា Nott Visrut គឺពិតជាស្រលាញ់ភរិយាគ្មានថ្ងៃប្រែនោះទេ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបមួយសន្លឹកបញ្ជាក់ថា សេដ្ឋី Nott ស្រលាញ់ Chompoo ខ្លាំងណាស់
ចុចអាន៖Chompoo ពាក់មួករោមសត្វពណ៌លឿងដើរម៉ូដ ផ្អើលពេញផ្សារទំនើប

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម៩ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម