Connect with us

ជីវិតកម្សាន្ដ

Jisoo ប៉ះជាមួយ Kimberly ម្ដងទៀតនៅប្រទេសថៃ

បានផុស

នៅ

Jisoo ​បានបង្ហាញខ្លួនក្នុង​ប្រទេស​ថៃ​ ដើម្បី​ចូល​រួម​កម្មវិធី Cartier Beautés du Monde ក្នុងនាម​ជា​ទូតសុឆន្ទៈ​ខណៈ​តារា​ថៃ​ Kimberly ក៏​បង្ហាញ​​វត្តមាន​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​សមាជិក​ក្រុម BLACKPINK រូបនេះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីយប់ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣​សមាជិកម្នាក់នៃក្រុមចម្រៀងនារីលំដាប់ពិភពលោក Jisoo បានធ្វើឲ្យ​Blinks Thai ភ្ញាក់ផ្អើល​ដោយ​ការ​បង្ហាញខ្លួន​នៅ​ក្នុងព្រឹត្តិការណ៍ Cartier Beautés du Monde។ ក្នុង​ព្រឹត្តិការណ៍​នេះ Jisoo ក៏​បាន​អោប​ស្មា​ជាមួយ​តារា​ស្រី​ថៃ​ល្បី​ Kimberly Ann Voltemas យ៉ាងស្និតខ្លាំងផង​ដែរ។

បន្ទាប់មក​ក្រោយ​ចប់កម្មវិធី​ Kimberly បានបង្ហោះរូបថតមួយសន្លឹកលើ​បណ្ដាញ​សង្គម Instagram ផ្ទាល់ខ្លួន ដែល​ថត​ជាមួយ Jisoo រួមជាមួយ​នឹង​ខេបសិន​ថា Welcome to Thailand ដោយ​ថេក​ឲ្យ​គណនី​របស់ Jisoo ថែម​ទៀត​ផង។ ទោះ​យ៉ាង​ណា​ ​នេះ​មិនមែន​លើក​ទីមួយ​ដែល​អ្នក​ទាំងពីរ​តែង​បង្ហាញ​មុខ​លើឆាកអន្តរជាតិ​ក្នុងរូបភាព​ស្និទ្ធស្នាល​គ្នា​ខ្លាំង​បែបនេះ។​ ដោយកាលពីលើកមុន នៅ​​ឯពិធី​ជប់លៀង​អាហារ​ពេល​ល្ងាច​នៃកម្មវិធី​សម្ពោធ​គ្រឿងអលង្ការ​ Beautés du Monde ដែល​ជា​បណ្ដុំ​ដ៏​ប្រណីត​ពី Cartier ក្នុង​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ​ តារាកូរ៉េខាងត្បូងនិងតារាថៃគូនេះធ្លាប់ជួបគ្នាម្ដងហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Chompoo ពាក់មួករោមសត្វពណ៌លឿងដើរម៉ូដ ផ្អើលពេញផ្សារទំនើប

ចុចអាន៖សេដ្ឋីថៃ Nott Visrut ថា នឹងប្រគល់មរតកទាំងអស់ឲ្យ Chompoo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៣ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៤ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម