ជីវិតកម្សាន្ដ
តារាអន្តរជាតិ ៧ រូប ធ្លាប់ត្រូវអ្នកសិល្បៈដូចគ្នាបដិសេធស្នេហ៍
តារាល្បីមានទាំងសម្រស់ និងទ្រព្យសម្បត្តិនៅតែត្រូវបរាជ័យរឿងស្នេហាមិនខុសពីប្រជាជនសាមញ្ញប៉ុន្មានទេ ។ ខាងក្រោមនេះជារឿងរ៉ាវតារា ៧ រូបដែលត្រូវតារាល្បីដូចគ្នាបដិសេធស្នេហ៍ ៖
១. Tom Felton បដិសេធស្នេហ៍ Emma Watson
បន្ទាប់ពី Emma សារភាពស្នេហ៍ Tom បានបដិសេធភ្លាមព្រោះគាត់ចាត់ទុកនាងត្រឹមជាប្អូនស្រីប៉ុណ្ណោះ ណាមួយកាលនោះពួកគេមានអាយុត្រឹមតែ ១១ ឆ្នាំ និង ១៤ ឆ្នាំនៅឡើយ ។

២. James Franco បដិសេធស្នេហ៍ Lindsay Lohan
ក្នុងឆ្នាំ ២០១៤ បញ្ជីឈ្មោះបុគ្គលដែលធ្លាប់គេងជាមួយ Lindsay Lohan បានបែកធ្លាយ ក្នុងបញ្ជីមានវត្តមានលោក James Franco ដែរ ប៉ុន្តែគាត់ចេញមុខបដិសេធ និងនិយាយថានាងប្រតិដ្ឋរឿង ។

៣. Brooke Shields បដិសេធស្នេហ៍ Donald Trump
គ្រាន់តែលែងលះអតីតភរិយា Marla ភ្លាម Donald ក៏សារភាពស្នេហ៍ទៅកាន់ Brooke ភ្លែត ប៉ុន្តែនាងមានអ្នកស្រលាញ់ហើយ ថែមទាំងមិនពេញចិត្តលោក Donald ទៀតផង ។

៤. D’angelo បដិសេធស្នេហ៍ Madonna
មានប្រភពគួរឲ្យជឿទុកចិត្តបង្ហើបថា Madonna ធ្លាប់ដេញមនុស្សដែលអង្គុយក្បែរ D’angelo ចេញដើម្បីសារភាពស្នេហ៍ ចំណែកឯ D’angelo បានបដិសេធព្រោះគិតថានាងឈ្លើយពេក ។
៥. George Shelley បដិសេធស្នេហ៍ Selena Gomez
ដំបូងមានព័ត៌មានថា George Shelley លួចស្រលាញ់ Selena ទើបនាងផ្ដល់ឱកាសឲ្យ George ទូរស័ព្ទទៅ ស្រាប់តែ George មិនដែរទូរស័ព្ទទៅសូម្បីម្ដង Selena មិនសប្បាយចិត្តជាខ្លាំងចំពោះទង្វើនេះ ការពិត George Shelley ជាប្រុសស្រលាញ់ប្រុសសោះ ។

៦. Nicki Minaj បដិសេធស្នេហ៍ Drake
Drake ធ្លាប់ប្រកាសពីក្ដីស្រលាញ់ចំពោះ Nicki ឲ្យគ្រប់គ្នាដឹង ទោះបីអ្នកទាំងធ្លាប់រួមមេត្រីជាមួយគ្នាមែន ប៉ុន្តែ Nicki ទុកលោកមិនលើសពីបុរសកំដរអារម្មណ៍ទេ ។

៧. Rihanna បដិសេធស្នេហ៍ Chris Rock
ការសារភាពស្នេហ៍នេះធ្វើឲ្យ Rihanna បង្ហាញទឹកមុខស្អុយដាក់ Chris ព្រោះលោកមានអាយុបងនាងដល់ទៅ ២៤ ឆ្នាំឯណោះ ។

ជាក់ស្ដែងការបដិសេធស្នេហ៍ទាំងអស់មិនមែនជារឿងគួរឲ្យខ្មាស់ទេ ករណីខ្លះពួកគេអាចក្លាយជាមិត្តភក្ដិល្អក៏ថាបានដូចជា Emma Watson និង Tom Felton ជាដើម ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាអន្តរជាតិល្បីៗ ៣ ដួង ជាប់ក្នុងបញ្ជីខ្មៅរបស់ Ferrari
ចុចអាន ៖ មិត្តស្និទ្ធស្នាល ៩ គូ បែកបាក់ក្នុងសិល្បៈអន្តរជាតិ ផ្អើលសតវត្សទី ២០

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ