ជីវិតកម្សាន្ដ
អ្នកគាំទ្រសង្ស័យ Leonardo DiCaprio លួចទាក់ទងតារាម៉ូដែលវ័យ ១៩ ឆ្នាំ
Leonardo DiCaprio ដែលគេស្គាល់ថាជាតួប្រុសក្នុងរឿង “កប៉ាល់ទីតានិច” កំពុងត្រូវមហាជនក្នុងបណ្ដាញសង្គមអ៉ីនធឺណែតបាញ់ស្ពឹកមុខ បន្ទាប់ពីបែកធ្លាយរូបអង្គុយជិតតារាម៉ូដែល Eden Polan អាយុទើបតែ ១៩ ឆ្នាំក្នុងកម្មវិធីតន្ត្រីមួយ ។

ពាក្យចចាមរ៉ាមដែលលេចឮបង្កើតបានជាសម្ដីផ្លែផ្កាជាច្រើនពីសំណាក់មហាជនដូចជា “សង្សាររបស់ Leo ក្មេងខ្លាំងណាស់ ដល់ថ្នាក់ការសិក្សាត្រូវរំខានដោយជំងឺកូវីដ-១៩” មួយទៀតនិយាយថា “សង្សារ Leo ក្មេងជាងសត្វឆ្កែ” ចំណុចនេះគេសំដៅទៅលើឆ្កែ Bobi អាយុ ៣០ ឆ្នាំចាស់ជាងគេបំផុតនៅលើលោក ។
ទន្ទឹមនេះប្រភពច្បាស់លាស់បានឲ្យដឹងថា ពួកគេទាំងពីរមិនមានអ្វីនឹងគ្នាទេគ្រាន់តែអង្គុយជិតគ្នាធម្មតាដោយចៃដន្យប៉ុណ្ណោះ ណាមួយនៅទីនោះមានមនុស្សច្រើនគួរសមដែរមិនអាចជាទំនាក់ទំនងស្នេហាឡើយ ។

យ៉ាងណាក្ដីពាក្យចចាមរ៉ាមនៅតែមិនអាចរលត់ដដែលដោយសារលោក Leo ធ្លាប់មានប្រវត្តិទាក់ទងតារាម៉ូដែលវ័យក្មេងជាច្រើនពីមុនមកដូចជា Camila Morrone និង Gigi Hadid ជាដើម ។


ជាក់ស្ដែងរាល់ទំនាក់ទំនងស្នេហាទាំងអស់លោកមិនដែរដាក់ចិត្តយកជាការម្ដងណាទេ ព្រោះ Leo ជឿថាគូព្រេងពិតប្រាកដនឹងមកដល់ពេលសក្ដិសម ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ពេលនេះតួឯកប្រុសរឿង “កប៉ាល់ Titanic” និងតារាម៉ូដែល Gigi ត្រូវគេប្រទះឃើញស្និតស្នាលគ្នាខ្លាំង
ចុចអាន ៖ ខុសជំនាន់ ២២ឆ្នាំ ពេលនេះអតីតតួឯកប្រុស “កប៉ាល់ទីតានិច” ចែកផ្លូវគ្នាជាមួយមិត្តស្រី

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច