ជីវិតកម្សាន្ដ
ទុកចិត្តជាង ១០ ឆ្នាំ ចុងក្រោយនារីម្នាក់ធ្វើឲ្យ ឆន សុវណ្ណារាជ ខកចិត្តខ្លាំង
អ្នកគាំទ្រដឹងហើយថា តារាចម្រៀងលោក ឆន សុវណ្ណារាជ គឺជាតារាប្រុសមួយរូបដែលក្រសោបបានការគាំទ្រខ្លាំងពីសំណាក់មហាជន ពិសេសមិត្តយុវវ័យ ក្នុងចំណោមតារាចម្រៀងល្បីៗជួរមុខរបស់កម្ពុជា។

ប្រាកដណាស់ក្រៅពីជោគជ័យលើវិស័យសិល្បៈ បច្ចុប្បន្នលោក ឆន សុវណ្ណារាជ ក៏កំពុងក្ដោបក្ដាប់មុខជំនួញមួយចំនួននៅក្នុងដៃផងដែរ។

ដោយឡែកងាកចាប់អារម្មណ៍រឿងឯកជនផ្ទាល់ខ្លួន ស្រាប់តែមុននេះលោក ឆន សុវណ្ណារាជ បានទម្លាយអារម្មណ៍មិនសប្បាយចិត្ត ដោយលោកលើកឡើងពីការខកចិត្តខ្លាំងចំពោះនារីម្នាក់ដែលស្គាល់គ្នាជាង ១០ ឆ្នាំ មកហើយនោះ។

លោក ឆន សុវណ្ណារាជ បានបង្ហើបឲ្យដឹងថា អ្នកជិតខាងស្រលាញ់បងណាស់បងប្រុស ចុងក្រោយលេងបងប្រុសម៉ាផ្អែមមាត់ ,អរគុណការស្រលាញ់ក្លែងក្លាយរបស់ប្អូនស្រីរយៈពេល ១០ ឆ្នាំជាងមកនេះ អ្នកមកក្បែរខ្ញុំដើម្បីយកក្រេឌីតតែប៉ុណ្ណោះ ស្ដាយទឹកចិត្តការស្រលាញ់អស់ពីពោះទៅអ្នក ស្តាយពេលវេលាលះបង់ ទុកអ្នកដូចជាប្អូនស្រីបង្កើត ចុងក្រោយដឹងរឿងបាក់ចង្កេះ។

លោក ឆន សុវណ្ណារាជ បន្តទៀតថា លើកទីមួយលើកលែងឲ្យ តែលើកនេះ good bye my love bye forever អ្នកមើលការផុសរបស់ខ្ញុំមួយនេះសូមប្រុងប្រយ័ត្នបន្តិចណា ជាពិសេសរឿងលុយកាក់ ខ្ញុំអត់ដឹងរឿង ហើយក៏មិនទទួលខុសត្រូវដែរ អារម្មណ៍ពេលនេះឆ្អែត ហើយក៏ខ្លាចមនុស្សបំផុតដែរ កែខ្លួនទៅណាអាណិតគ្រួសារ និងអ្នកផ្ទះ,អរគុណហើយ ក៏ខ្លាចបំផុតដែរ អ្នកជិតដិត។

ទោះយ៉ាងណា លោកមិនបានបញ្ចេញឈ្មោះនារីម្នាក់នោះទេ ខណៈមានអ្នកគាំទ្រមួយចំនួនបានសួរនាំពីរឿងនេះផងនោះ៕
អត្ថបទ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ