Connect with us

ជីវិតកម្សាន្ដ

តួឯកស្រីរឿង “ផ្កាយលាក់ស្នេហ៍” ទម្លាយស្ថានភាពរូបរាងធាត់ខ្លាំង មិនមែនមានកូន

បានផុស

នៅ

តារាសម្ដែង Chippy Sirin Preediyanon ត្រូវបានមហាជនជាច្រើនដាក់ការសង្ស័យថាមានកូន​​ ដោយសារតែរូបរាង​ផ្លាស់ប្ដូរ​ទាំងស្រុងខុសឆ្ងាយ ខណៈនាងក៏​កាន់​ក្មេង​ម្នាក់​នៅ​នឹង​ដៃ​ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​យ៉ាង​ណា​ ក្រោយ​មាន​ពាក្យចចាមអារ៉ាម ​តារា​ស្រី​រូប​នេះ​បាន​បើក​ចិត្ត​ទម្លាយ​ការ​ពិត​ដែល​ធ្វើ​ឲ្យ​រូបរាង​របស់​នាង​ខុស​ពី​ឆ្ងាយ​សឹង​តែ​ក្លាយ​ជា​មនុស្ស​ពីរ​នាក់។ យោងតាម​តាមការចុះផ្សាយ ពីម្សិលមិញនេះ Chippy បាននិយាយថា “នៅពេលនោះ ខ្ញុំមានការធ្លាក់​ទឹកចិត្ត ដោយ​បាន​ទៅព្យាបាល លេប​ថ្នាំ។ ក្រោយមក​ខ្ញុំបានសួរគ្រូពេទ្យថា ហេតុអ្វីបានជា​ឡើង​ទម្ងន់​លឿន​ម្ល៉េះ? វេជ្ជបណ្ឌិត​បាន​និយាយ​ថា វា​ជា​ឥទ្ធិពល​នៃ​ថ្នាំ​ប្រឆាំង​ជំងឺ​ធ្លាក់​ទឹកចិត្ត។ វាមិន​មែន​ធាត់ទេ​តាម​ពិត​វា​ហើម​ទៅវិញទេ។

ដោយឡែក​​ ក្មេង​​ដែលនាងតែងមើលថែរនោះ មិនមែនជាកូនរបស់នាងដូចអ្វីដែល​​បណ្ដាញ​អ៊ីនធឺណិត​ចុះផ្សាយនោះទេ។ តាមពិតគេគឺកូន​ចិញ្ចឹម​របស់​នាង​តែ​ប៉ុណ្ណោះ។ នាងមិនបានមានកូនលួចលាក់ហើយបែកសាច់ដូចការលេចឮរបស់សារព័ត៌មានលើអនឡាញឡើយ។ ​ម្យ៉ាងទៀតនាងក៏មានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ក្រោយទំនាក់ទំនងស្នេហារបស់នាងមិត្តប្រុសកូនកាត់ បានប្រកាសប្រេះឆាកាលពីប៉ុន្មានឆ្នាំមុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Jisoo ប៉ះជាមួយ Kimberly ម្ដងទៀតនៅប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម