Connect with us

ជីវិតកម្សាន្ដ

រឿង ‘The Idol’ របស់ Jennie នឹងចេញផ្សាយនៅពាក់កណ្ដាលឆ្នាំនេះ

បានផុស

នៅ

យោងទៅតាមទូរទស្សន៍ HBO MAX ប្រកាសកាលពីថ្ងៃទី ៧ ឲ្យដឹងថារឿង ‘The Idol’ ផលិតដោយតារាចម្រៀងប៉ុប The Weeknd និងមានការចូលរួមសម្តែងពី Jennie សមាជិក BLACKPINK នឹងចេញនៅពាក់កណ្តាលឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស អ្នកតំណាងរបស់ HBO MAX បានបន្ថែមថារឿង ‘The Idol’ មានការរំពឹងទុកនឹងចេញនៅខែមិថុនា។ ខ្សែភាពយន្តនេះ និយាយអំពីពិភពឧស្សាហកម្មរបស់តារា Pop Idol ដ៏ពេញនិយមមួយរូប ហើយរឿងសហការផលិតដោយ The Weeknd និងអ្នកដឹកនាំរឿង Sam Levinson ដែលដឹកនាំរឿងទូរទស្សន៍ HBO ។

ជាពិសេសរឿងនេះ ទាក់ទាញការចាប់អារម្មណ៍ខ្លាំង ព្រោះជារឿងក្រៅប្រទេសលើកដំបូងរបស់ Jennie និងតារាលំដាប់ពិភពលោកដូចជា Lily Rose Depp , Able Tespay និង Troye Sivan សម្តែងរួមគ្នា ទន្ទឹមនឹងនោះរឿង ‘The Idol’ គឺជាការបង្ហាញខ្លួន Jennie លើកដំបូងនាមជាតារាសម្តែងរបស់នាង ។

យ៉ាងណាមិញ Jennie បច្ចុប្បន្នកំពុងមមាញឹកការប្រគំតន្ត្រី ទេសចរណ៍ពិភពលោកដ៏ធំបំផុតរបស់ក្រុម BLACK PINK លើសពីនេះទៀតនាងក៏ត្រៀមខ្លួនសម្តែងក្នុងប្រគំតន្ត្រី Coachella Valley Music and Arts Festival’ នៅសហរដ្ឋអាមេរិកក្នុងខែមេសា និង ‘Hyde Park British Summertime Festival’ នៅចក្រភពអង់គ្លេសក្នុងខែកក្កដាផងដែរ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Taylor Swift ពាក់គ្រឿងអលង្ការតម្លៃ ៣ លាន ដុល្លារ ចូលរួមកម្មវិធី Grammys

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម