Connect with us

ជីវិតកម្សាន្ដ

Rosé សមាជិក Blackpink ចូលរួមពិធីជប់លៀងរបស់ Beyoncé និង Jay-Z

បានផុស

នៅ

មិនមែនជាព្រឹត្តិការណ៍ម៉ូដដូចធម្មតានោះទេ Rosé សមាជិក Blackpink បានបង្ហាញវត្តមាននៅក្នុងពិធីជប់លៀងមិត្តស្និទ្ធស្នាល ដែលធ្វើឡើងដោយ Beyoncé និង Jay-Z នៅមុនថ្ងៃកម្មវិធី Grammys ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ និពន្ធនាយកទស្សនាវដ្តី Vogue China នាង Margaret Zhang បានចែករំលែកនៅលើគណ នី Weibo របស់នាងនូវរូបថតជាច្រើនសន្លឹកចូលរួមក្នុងព្រឹត្តិការណ៍ Roc Nation Brunch ដែលរៀបចំដោយស្វាមីភរិយា Jay-Z និង Beyoncé នៅសហរដ្ឋអាមេរិក។ ពិធីជប់លៀងនេះបាន កើតឡើងនៅមុនការប្រគល់ពានរង្វាន់ Grammy ឆ្នាំ ២០២៣ ។

គួរកត់សម្គាល់ថា Rose របស់ Blackpink បានបង្ហាញខ្លួននៅក្នុងរូបថតរបស់ Margaret Zhang ដោយតារាស្រី Kpop រូបនេះមានរូបថតស្និទ្ធស្នាលជាមួយនិពន្ធនាយកនៃ Vogue China និងតារាល្បីៗ ជាច្រើនដូចជាតារាសម្តែង Mark Wahlberg, DJ Khaled ។

ក្នុងនោះអ្នកនិយមលេងអ៊ីនធឺណែតជា ច្រើនមានការភ្ញាក់ផ្អើល និងចង់ដឹងថាហេតុអ្វីបានជា Rosé បង្ហាញខ្លួនក្នុងពិធីជប់លៀង Pre-Gram my នេះបាន ទន្ទឹមនឹងនោះមានអ្នកគាំទ្រមួយបានចង្អុលបង្ហាញថាវាអាចទៅរួចដែល Rose ត្រូវបានអញ្ជើញដោយម្ចាស់ពិធីជប់លៀង Beyoncé ដោយសារតែអ្នកទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ។

យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Vogue Hong Kong កាលពីចុងឆ្នាំមុន Rosé បានបង្ហើបថានាងស្រលាញ់ Beyoncé ហើយចង់សហការជាមួយនឹងសិល្បករស្រី។ ជាពិសេសក្នុងព្រឹត្តិការណ៍របស់ម៉ាកយីហោ Tiffany & Co Beyoncé បាននិយាយទៅកាន់ Rosé ថា “ខ្ញុំសង្ឃឹម ថាយើងនឹងមានការសហការគ្នាគួរឱ្យចាប់អារម្មណ៍នាពេលអនាគត” នេះហើយជាមូលហេតុដែលបង្ហាញអំពីទំនាក់ទំនងជិតស្និទ្ធរវាង Rosé និង Beyoncé ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖អ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើល ក្រោយដឹងតម្លៃសណ្ឋាគារ Jessica ស្នាក់នៅប៉ារីស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម