ជីវិតកម្សាន្ដ
Song Hye Kyo លេចមុខលើកនេះ សម្រស់កាន់តែក្មេងលើសមុន
កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ព្រឹត្តិការណ៍ FENDI នៅទីក្រុងសេអ៊ូល ដែលប្រារព្ធឡើងនៅសាលសិល្បៈ DDP ដោយមានតារាល្បីៗជាច្រើនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍នោះ រួមមាន Song Hye Kyo, Kim Dami, Zico, Lee Min Ho, Park Hyungsik, Yuki (G)I -DLE, Sunmi និងច្រើនទៀត។

យ៉ាងណាមិញក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរ តារាស្រី Song Hye Kyo ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនិងអ្នកដែលមានវត្តមាននៅទីនោះ ខណៈនាងស្លៀកឈុតពណ៌ប្រផេះពីខាងក្នុង ដោយមានខោសជាប់ជាមួយ និងពាក់អាវពណ៌បៃតងចាស់ពីក្រៅ ព្រមទាំងតុបតែងមុខស្រាលៗ ធ្វើនាងមើលទៅក្មេងខ្លាំង ស្ទើរតែមិនជឿនឹងភ្នែកថាតារាកូរ៉េរូបនេះមានអាយុ ៤១ឆ្នាំឡើយ។

បន្ទាប់ពីរូបភាពរបស់នាងបានផ្សាយជាសាធារណៈ អ្នកគាំទ្រជាច្រើនបានសរសើររូបរាងរបស់រៀមច្បង Song Hye Kyo ថាស្អាតគួរឲ្យស្រលាញ់ ហើយក៏មិនដឹងថា មហាជនដែលតិះដៀលនាងថាមានមុខចាស់នោះ តើចាស់ត្រង់ណា! បើនាងមើលទៅក្មេងជាងអាយុផង!

បន្ថែមពីនេះដែរកាលពីលើកមុន Song Hye Kyo ទើបតែបញ្ចេញរូបរាងថ្មីស្អាតមិនធម្មតាជូនដល់អ្នកគាំទ្រ មុននឹងភាពយន្តដ៏ល្បីល្បាញ “The Glory” វគ្គ២ ត្រៀមនឹងចាក់បញ្ចាំងម្ដងទៀត ហើយនេះគឺជាសម្រស់ដ៏ស្រស់ស្អាតមិនធ្លាប់ឃើញដូចគ្នា៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Rosé សមាជិក Blackpink ចូលរួមពិធីជប់លៀងរបស់ Beyoncé និង Jay-Z

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច