ជីវិតកម្សាន្ដ
បវរកញ្ញាចក្រវាល បែលហ្ស៊ិក ឆ្នាំ ២០២២ ជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ
នាង Chayenne van Aarle ជាអ្នកតំណាងឲ្យប្រទេសបែលហ្ស៊ិក ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលលើកទី៧១ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ។

យោងទៅតាមកាសែត Metrotime របស់ប្រទេសបែលហ្ស៊ិកបានរាយការណ៍ថា គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ១៣ និង ៣០ នាទី នៅថ្ងៃទី ៧ ខែកុម្ភៈ ខណៈពេលដែល Chayenne van Aarle កំពុងធ្វើដំណើរពីផ្ទះមិត្តប្រុសរបស់នាងបានបុកជាមួយឡានដឹកទំនិញដែលរង់ចាំក្នុងការស្ទះចរាចរណ៍ ។

លោក Jonathan Pfund ជាប៉ូលិសសហព័ន្ធនៅទីក្រុង Het Nieuwsblad បាននិយាយថា ការប៉ះទង្គិចគ្នានេះបានបណ្តាលឲ្យរថយន្តរបស់ Chayenne ខ្ទិចនៅផ្នែកខាងមុខ ដែលធ្វើឲ្យប៉ូលិសបានចំណាយពេល ៣០ នាទីដើម្បី ទាញនាងចេញពីឡាន។ ក្នុងនោះបវរកញ្ញារូបនេះបានបាត់បង់ស្មារតីនិងរងរបួសក្បាល ហើយត្រូវផ្តល់ជំនួយដំបូងនៅនឹងកន្លែងមុនពេលបញ្ជូនទៅមន្ទីរពេទ្យ។


ជាមួយគ្នានេះ មានប្រភពបាននិយាយថា “វាជាអព្ភូតហេតុដែល Chayenne បានរួចផុតជីវិតបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នេះ ហើយនាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ZNA Middelheim ក្នុងទីក្រុង Antwerpen ក្នុងស្ថាន ភាពធ្ងន់ធ្ងរ ឥឡូវនេះនាងបានដឹងខ្លួនហើយ”។ ជាពិសេសមិត្តប្រុសរបស់នាងក៏បានបញ្ជាក់ថា Chayenne បានរងរបួសយ៉ាងធ្ងន់ធ្ងរលើផ្ទៃមុខ និងដងខ្លួនរបស់នាង ក៏ដូចជានៅលើសួតមានការហូរឈាមខាងក្នុង ។

យ៉ាងណាមិញ Chayenne van Aarle កើតនៅឆ្នាំ ១៩៩៩ ជាតារាម៉ូដែល និងអ្នកបម្រើលើយន្តហោះ រស់នៅក្នុងទីក្រុង Antwerp ប្រទេសបែលហ្សុិក។ កាលពីខែ មករា នាងបានតំណាងឱ្យប្រទេសបែលហ្ស៊ិកទៅប្រកួតនៅបវរកញ្ញាចក្រវាលនៅទីក្រុង New Orleans (សហរដ្ឋអាមេរិក) ប៉ុន្តែមិនបានជាប់ចំណាត់ថ្នាក់កំពូលទាំង ១៦ ចុងក្រោយឡើយ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖មង្គលការបវរកញ្ញារងលេខ ១ Miss Universe 2021 សុទ្ធតែតារាល្បីៗចូលរួម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់