Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដ MGI បវរកញ្ញា Isabella Menin ច្រឡំហៅ​ឈាបនដ្ឋាន​ថាជាប្រសាទបុរាណ

បានផុស

នៅ

នាង Isabella Menin បវរកញ្ញា Miss Grand International 2022 បានបង្ហោះស្ទូរីក្នុង Instagram ដោយនាងថតរូបជាមួយនឹង​ឈាបនដ្ឋាន (ទីកន្លែង​រំលាយ​សព) តែបែរថា​ជា​ហៅកន្លែងនោះថា ​ប្រសាទបុរាណនៅ​ប្រទេសថៃ​ទៅ​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ទំព័រ​ហ្វេស​ប៊ុក Miss Station បាន​បង្ហោះ​រូបភាព​រាជិនី​សម្រស់ Isabella Menin មក​ដល់ប្រទេសថៃ ហើយព្រមទាំងទៅ​ទស្សនា​វត្ត​អរុណ ខណៈ​ម្ចាស់​មកុដ MGI រូបនេះ​នាងបាន​ថត ​Selfie​​ និង check-in បង្អួត​អ្នកគាំទ្រ​របស់​នាង​ថែម​ទៀត។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​នាង​ថត​រូប​ជាមួយ​នឹង​កន្លែង​បូជា​សព ដោយ​នាង​បាន​សរសេរ​ Caption ថា​នេះ​ជា​ប្រាសាទបុរាណរបស់ថៃទៅវិញ។

ក្រោយ​ការ​បង្ហោះ​រូប​ខាង​លើ​នេះ​ត្រូវ​បាន​​ផ្សព្វផ្សាយ​ពាសពេញបណ្ដាញសង្គម ​អ្នក​គាំទ្រ​​ជា​ច្រើន​ចូល​មក​បញ្ចេញ​មតិ​ខុសៗគ្នាថា ផ្ទះបែបថៃស្អាតហើយមាន​បំពង់​ផ្សែង​បែបអឺរ៉ុប។ ទីនេះសម្រាប់តែបុគ្គលចូលទៅក្នុងដំណាក់កាលចុងក្រោយប៉ុណ្ណោះ។ មិនគួរឲ្យជឿ ជនបរទេសជាច្រើនសរសើរកន្លែងបូជាសពថាស្អាត។

សូមជម្រាបដែរថា Isabella Menin បានស្នងមកុដជំនាន់ថ្មីរបស់ខ្លួន ដែលជា Miss Grand International 2022 តំណាងប្រទេសប្រេស៊ីល​​នៅក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កន្លងមក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាសម្ដែងថៃ Mak Prin ត្រូវគេប្រើឈ្មោះបន្លំ បោកលុយអ្នកគាំទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម