Connect with us

ជីវិតកម្សាន្ដ

តាមពិតឪពុកម្ដាយ ហ្វាន ពីងពីង មិនពេញចិត្តអតីតមិត្តប្រុសរបស់នាងឡើយ

បានផុស

នៅ

យោងតាមរូបដែលថតបានកាលពីឆ្នាំមុនជាមួយអ្នកជំនួញ Guo Yanfeng គេជឿថាតារាស្រី ហ្វាន ពីងពីង ជិតសាងគ្រួសារហើយ ស្រាប់តែថ្មីៗនេះបែរជាលេចឮនូវព័ត៌មានឪពុកម្ដាយខាងស្រីមិនពេញចិត្តខាងប្រុសទៅវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបញ្ហាពន្ធដារ និងការបែកបាក់ជាមួយលោក Li Chen អ្នកនាង ហ្វាន មិនដែរឈានជើងចូលសិល្បៈវិញសោះ ដោយសារតែកេរ្តិ៍ឈ្មោះល្បីល្បាញមិនសាបសូន្យនាងនៅតែបន្តរកប្រាក់បានដដែល គ្រាន់តែចេញលក់ម៉ាស់បិទមុខភ្លាមនាងបំបែកកំណត់ត្រាលក់បានដល់ទៅ ១០០ លានយ័នក្នុងមួយថ្ងៃប៉ុណ្ណោះ ។

ចំពោះជីវិតឯកជនតារាស្រីរូបនេះមិនសូវបង្ហាញច្រើនពេកទេ ហើយក៏មិនបដិសេធពាក្យចចាមអារ៉ាមជាមួយលោក Guo ដែរ កាលនោះអ្នកគាំទ្រប្រទះឃើញចិញ្ចៀនទើបពួកគេសន្និដ្ឋានថានាងជិតរៀបការតែម្ដងទៅ ។

ឪពុកម្ដាយរបស់តារាស្រីវ័យ ៤១ ឆ្នាំរូបនេះមិនពេញចិត្តនឹងលោក Guo ទេព្រោះគាត់ធ្លាប់នៅបម្រើជួរកងទ័ពអស់រយៈពេល ១៨ ឆ្នាំនិងជាជំនួយការអនុប្រធាននៅក្រុមហ៊ុនហិរញ្ញវត្ថុមួយ ណាមួយហ្វានពីងពីងមានជម្រើសច្រើនទៀតធ្វើឲ្យពួកគាត់ចង់បានអនាគតល្អបំផុតសម្រាប់កូនស្រី ។

ក្រុមគ្រួសាររបស់ហ្វានពីងពីង

ថ្វីត្បិតហ្វានពីងពីងមានអាយុ ៤១ ឆ្នាំមែន ប៉ុន្តែប្រភពច្បាស់លាស់បានឲ្យដឹងថានាងប្រើសេវាកម្មរក្សាទុកពងញីសម្រាប់យកកូននៅមន្ទីរពេទ្យ ក្រៅពីហ្វានពីងពីងនៅមានតារាល្បីជាច្រើនទៀតដែលប្រើសេវាកម្មនេះគឺ Joey Yung និង Charlene Choi ៕

ប្រែសម្រួល ៖​ វារី

ចុចអាន ៖ ហ្វាន ពីងពីង រងការរិះគន់ថាជាគំរូមិនល្អ ក្រោយចែករំលែកវិធីស្រកគីឡូ

ចុចអាន ៖ ហ្វាន ពីងពីង នឹងវិលមកវិញក្នុងខ្សែភាពយន្តខ្នាតធំ ស្រលាញ់ភេទដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម