ជីវិតកម្សាន្ដ
Lee Seung Gi អាចតាមភរិយា ប្ដូរពីគ្រិស្តមកកាន់ព្រះពុទ្ធសាសនា ក្រោយរៀបការ?
បន្ទាប់ពីដំណឹងរៀបការរបស់ Lee Seung Gi បានក្លាយជាបញ្ហាដែលមនុស្សជាច្រើនកំពុងតែតាមដានយ៉ាងខ្លាំងក្លា ខណៈកាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា លោកអាចនឹងសម្រេចចិត្តផ្លាស់ប្ដូរសាសនាពីគ្រិស្ត មកកាន់ព្រះពុទ្ធសាសនាតាមគ្រួសារអនាគតភរិយាវិញឬអត់។

យ៉ាងណាមិញមកពេលនេះ អ្នកគាំទ្រជាច្រើនបានកត់សម្គាល់ឃើញថា Kyun Mi Ri ដែលជាម្ដាយបង្កើតរបស់មិត្តស្រីរបស់លោកគឺ Lee Da In គឺជាពុទ្ធសាសនិកម្នាក់ក្នុងចំណោមអ្នកគោរពព្រះពុទ្ធសាសនាបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ដំណឹងនេះបានធ្វើឲ្យកាន់តែមានការភ្ញាក់ផ្អើល បន្ទាប់ពីមានការបង្ហាញថា Lee Seung Gi បានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់សម្ដែងកាលពីខែមករា ដោយកោរសក់ថ្មី បង្កឲ្យមានការសង្ស័យថា តារាប្រុសល្បីរូបនេះបានប្ដូរសាសនារួចទៅហើយ។ លើសពីនេះ Lee Seung Gi តែងតែទៅវត្តជាមួយមិត្តស្រីនិងម្តាយក្មេក ក៏បានប្រគេនខ្សែដៃអង្កាំជាទីស្រឡាញ់ដល់តារាស្រីរូបនេះ ដែលគេស្គាល់ថាជានិមិត្តរូបនៃជំនឿរបស់នាងក្នុងព្រះពុទ្ធសាសនា។

រហូតមកដល់ពេលនេះ Lee Seung Gi ពន្យល់ថា គាត់បានកោរសក់សម្រាប់តួនាទីជាព្រះសង្ឃនៅក្នុងគម្រោងបន្ទាប់របស់គាត់ ហើយមិនបានប្តូរទៅជាព្រះពុទ្ធសាសនាទេ។ ប៉ុន្តែនៅតែជាគ្រិស្តសាសនាដដែល។ Lee Seung Gi និង Lee Da In ជឿថាជំនឿផ្សេងគ្នារបស់ពួកគេ នឹងមិនរារាំងដល់សេចក្តីស្រឡាញ់ចំពោះគ្នានោះទេ ហើយទំនាក់ទំនងរបស់ពួកគេក៏មិនប៉ះពាល់ដល់ជំនឿដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ូលិសកំពុងស៊ើបអង្កេតតារាសម្ដែង Yoo Ah-in ប្រើប្រាស់ថ្នាំខុសច្បាប់

-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង