ជីវិតកម្សាន្ដ
តារាស្រី សួង សាខារ៉ានីត មិនខ្វល់ការរិះគន់ក្រោយធ្លាយរឿងមានកូន
តួអង្គស្រីសម្តែងក្នុងភាពយន្តខ្នាតធំរឿន ” កូនក្រក” សួង សាខារ៉ានីត ក្រោយពេលបាត់មុខពីសិល្ប:មួយរយ: ថ្មីៗនេះស្រាប់តែមានដំណឹងថា មូលហេតុដែលនាងស្ងាត់ពីអាជីពសម្តែងនោះដោយសារតារាស្រីរូបនេះកំពុងបំពេញតួនាទីជាម្តាយមើលថែកូនប្រុសជាទីស្រលាញ់។

តារាសម្តែង សួង សាខារ៉ានីត បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ចំពោះរឿងមានកូននេះនាងមិនដែលបដិសេធ ឬមិនដែលក្លាចប្រាប់ឲ្យគេដឹងនោះទេ ខណ:កន្លងមកតែងមានគេប្រាប់ខ្លួនថា ហេតុអ្វីមិនលាក់រឿងមានកូនប្រយ័ត្នគ្មានអ្នកស្រលាញ់ ឬអាចធ្លាក់កូដសិល្ប:?។ ចំណុចនេះត្រូវបានស្រីស្រស់ សាខារ៉ានីត ឆ្លើយថា នាងមិនខ្វល់ទេចំពោះអ្នកដ៏ទៃតែសំខាន់ពេលនេះខ្លួនមានតួនាទីត្រូវមើលថែកូនឲ្យបានល្អ ព្រោះកាលពីមុនជីវិតនាងនៅម្នាក់ឯងធ្លាប់ឯការអាចរស់នៅបានយ៉ាងល្អ ។

សួង សាខារ៉ានីត និយាយទៀតថា ចុះទំម្រាំពេលនេះមានម្ចាស់ជីវិត ម្ចាស់បេះដូង ថ្លើមប្រមាត់ម្នាក់នេះទៀត គឺជីវិតកាន់តែមានសេចក្តីសុខខ្លាំង ទោះបីរើសចំមនុស្សមិនសមប្រកបគេទុកចោលដូចកណ្ដាលមហាសមុទ្យក៏ដោយក៏នៅមានកំលាំងចិត្តបុិនមហាមេឃឯណ្ណោះ។ នាងថា “ឃើញខ្ញុំរៀបរាប់រឿងជីវិតរបស់ខ្ញុំដាក់ក្នុងប្រព័ន្ធហ្វេសប៊ុកសូមកុំគិតអាក្រក់ឬពេបជ្រាយខ្ញុំអី ចង់ប្រាប់ថាខ្ញុំមិនដែលខ្វល់ទេ ព្រោះខ្ញុំនៅតែជាខ្ញុំហើយបំណងរបស់ខ្ញុំគឺចង់ឲ្យបងប្អូនស្រីៗរឹងមាំ ទោះរើសគូជីវិតខុសក៏ដោយ”។

តារាស្រី សួង សាខារ៉ានីត រម្លឹកបន្ថែមដែរថា ទោះជាយ៉ាងយើងត្រូវខំធ្វើការរកលុយ និងត្រូវតែដើរទៅមុខទៀតកុំចុះចាញ់ គឺអ៊ីចឹងទេ ហើយក៏ចង់បញ្ជាក់ថា ខ្ញុំមិនល្អគ្រប់ដប់ទេខ្ញុំក៏ធ្លាប់ដើរផ្លូវខុសដែរគ្រាន់តែធ្លាប់ខុសហើយចេះកែ គឺវាល្អប្រសើរមកវិញហើយម្យ៉ាងទៀតត្រូវស្រលាញ់ខ្លួនឯងអោយច្រើនៗទើបជីវិតមានសេចក្តីសុខផ្លូវចិត្ត៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៩ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ