ជីវិតកម្សាន្ដ
Rosé ប្រតិកម្ម ក្រោយឃើញអ្នកគាំទ្រវាយតប់គ្នានៅឯការប្រគំតន្ត្រីនាង
Rosé សមាជិកក្រុម BLACKPINK បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងប្រតិកម្មក៏ដូចជាក្ដីបារម្ភរបស់នាង បន្ទាប់ពីបានឃើញអ្នកគាំទ្រវាយតប់គ្នានៅឯការប្រគំតន្ត្រីរបស់នាងពេលថ្មីៗនេះ ។

ប្រតិកម្មគិតរបស់ Rosé នៅពេលដែលអ្នកគាំទ្រ BLACKPINK ចាប់ផ្តើមវាយគ្នានៅឯការប្រគំតន្ត្រីរបស់ BLACK PINK នៅទីក្រុង Abu Dhabi ថ្មីៗនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នកគាំទ្របានរៀបចំកម្មវិធីពិសេសមួយ និងការអបអរសាទរដល់ Rosé នៅខួបកំណើតរបស់នាង ដោយមានអារម្មណ៍សប្បាយចិត្ត និងអរគុណចំពោះក្តីស្រលាញ់ Rosé ក៏សម្រេចចិត្តបោះអាវក្រណាត់ចុះក្រោមសម្រាប់ទស្សនិកជនដែលមានសំណាងក្នុងកម្មវិធីប្រគុំតន្ត្រី។

ជាមួយគ្នានេះ កាយវិការផ្អែមល្ហែមរបស់នាង ស្ទើរតែប្រែទៅជាគ្រោះថ្នាក់ នៅពេលដែលអ្នកគាំទ្រចាប់ផ្តើមវាយគ្នា ដណ្តើមអាវក្រណាត់មួយនេះ រហូតដល់ហិង្សាស្ទើរតែផ្ទុះឡើង។ ជាពិសេសនៅពេលដែល Rosé ប្រទះឃើញស្ថានភាពនោះ តារាស្រីរូបនេះបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ហើយក៏បានបញ្ឈប់ហេតុការណ៍មួយនេះ។ យោងតាមគណនីរបស់អ្នកគាំទ្រនៅកន្លែងកើតហេតុ Rosé ថែមទាំងបានត្រលប់មកមើលកន្លែងកើតហេតុម្តងទៀត ដោយធ្វើឱ្យប្រាកដថាមិនមានឧប្បត្តិហេតុកើតឡើង។

យ៉ាងណាមិញ បច្ចុប្បន្ននេះប្រតិកម្មរបស់ Rosé កំពុងតែត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ហើយទទួលបានការសរសើរយ៉ាងច្រើនពីអ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណេតដូចគ្នា ចំពោះអាកប្បកិរិយាប្រកបដោយការគិតគូរ និងផ្អែមល្ហែមរបស់នាង៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ប៉ូលិសកំពុងស៊ើបអង្កេតតារាសម្ដែង Yoo Ah-in ប្រើប្រាស់ថ្នាំខុសច្បាប់

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?