ជីវិតកម្សាន្ដ
Leonardo DiCaprio រងការរិះគន់ ក្រោយណាត់ជួបជាមួយតារាម៉ូដែលវ័យ ១៩ ឆ្នាំ
តារាសម្តែង Leonardo DiCaprio ដែលជាម្ចាស់ពានរង្វាន់អូស្ការ ត្រូវបានអតីតអ្នកផ្សព្វផ្សាយ Fox News លោកស្រី Megyn Kelly រិះគន់ចំពេលមានពាក្យចចាមអារ៉ាមថា លោកកំពុងទាក់ទងជាមួយតារាម៉ូដែលអាយុ ១៩ ឆ្នាំ ។
តួឯកប្រុសរឿង “កប៉ាល់ Titanic” វ័យ ៤៨ ឆ្នាំត្រូវបានគេស្គាល់ថា ជាទម្លាប់របស់លោកក្នុងការណាត់ជួបមនុស្សស្រីដែលមានអាយុក្រោម ២៥ ឆ្នាំ ហើយថ្មីៗនេះទំនាក់ទំនងរបស់គាត់ជាមួយតារាម៉ូដែល Eden Polani អាយុ ១៩ ឆ្នាំបន្ទាប់ពីលោកបានចែកផ្លូវជាមួយមិត្តស្រីយូរឆ្នាំ Camila Morrone កាលពីខែ សីហា ឆ្នាំមុន។
ថ្មីៗនេះអតីតពិធីករ Fox News វ័យ ៥២ លោកស្រី Megyn Kelly បានរិះគន់លោក Leonardo DiC aprio ចំពោះការចូលចិត្តណាត់ជួបតារាម៉ូដែលវ័យក្មេង អំឡុងពេលការផ្សាយកាលពីថ្ងៃ អង្គារ នៃផតឃែស្ថ SiriusXM របស់គាត់ The Megyn Kelly Show ថា “លោក Leonardo DiCaprio នឹងបន្តទាក់ទងក្មេងជំទង់ពេញមួយជីវិតរបស់លោក” ជាពិសេស Kelly បានបន្តថា “សម្រាប់ការណាត់ជួបស្ត្រីម្នាក់វ័យរបស់នាងពិតជាអាចជាកូនស្រីរបស់លោកបាន “។
យ៉ាងណាមិញ លោក Leonardo DiCaprio ធ្លាប់ទាក់ទងស្នេហាជាមួយនឹងតារាម៉ូដែល និងតារាសម្ដែងវ័យជាច្រើនរូបរួមមាន តារាសម្តែង Blake Lively, Bar Refaeli, Nina Agdal, Camila Morrone និង Gigi Hadid ក្នុងចំណោមអ្នកផ្សេងទៀត។ ពួកគេទាំងអស់គ្នាបានណាត់ជួបតារាសម្ដែងរូបនេះ កាលពីពួកគេមានអាយុមិនទាន់ដល់ពាក់កណ្ដាលអាយុ ២០ ឆ្នាំ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អ្នកគាំទ្រសង្ស័យ Leonardo DiCaprio លួចទាក់ទងតារាម៉ូដែលវ័យ ១៩ ឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ