ជីវិតកម្សាន្ដ
មរតកដែលសេដ្ឋី Nott ត្រៀមប្រគល់ឱ្យ Chompoo ដេកចាយមួយជីវិតមិនអស់
បន្ទាប់ពីលេចឮរឿងអាស្រូវស្នេហាក្បត់ចិត្តភរិយា សេដ្ឋីស្រុកថៃ Nott Visrut បានប្រកាសផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់ឱ្យ Chompoo ប្រសិនបើថ្ងៃមុខមានរឿងហេតុមិនល្អកើតឡើងចំពោះលោក ខណៈទំហំនៃទ្រព្យសម្បត្តិដែលនឹងផ្ទេរ ទើបតែមានប្រព័ន្ធផ្សព្វផ្សាយទម្លាយនាពេលថ្មីៗនេះឯង។

ស្វាមី Chompoo Araya តារាលំដាប់កំពូលក្នុងវិស័យសិល្បៈថៃ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយសេដ្ឋីរូបនេះ ប្រកាសផ្ទេរមរតកទាំងអស់ឱ្យទៅភរិយា សម្រាប់ផ្គត់ផ្គង់នាង និងមើលថែកូនៗ ដែលមរតកនេះមានតម្លៃជិត ៣០០លានដុល្លារឯណោះ។

មរតកនេះត្រូវគេដឹងថា មានទំហំប្រមាណ ២៩៦.៩លានដុល្លារ ដោយវារាប់បញ្ចូលនូវប្រាក់សុទ្ធ អចលនទ្រព្យ និងជំនួញទាំងអស់របស់ Nott Visrut ។ អំឡុងពេលប្រកាសផ្ទេរមរតក សេដ្ឋីរូបនេះ បញ្ជាក់មូលហេតុថា លោកចង់ផ្តល់សិទ្ធិឱ្យប្រពន្ធដើម្បីមើលថែគ្រួសារតូចរបស់លោក និងចង់ឱ្យនាង ព្រមទាំងកូនៗរស់នៅក្នុងជីវភាពស្រណុកស្រួល។

គួររំលឹកថា តារាសម្ដែង Chompoo Araya បានប្រកាសរៀបការជាមួយមហាសេដ្ឋី Nott Visrut ក្នុងកំលុងឆ្នាំ២០១៥ ក្រោយស្រឡាញ់គ្នាអស់រយៈពេល ៧ឆ្នាំ។ ចាប់តាំងពីរៀបការរួច ពួកគេបានក្លាយជាគូស្នេហ៍ដ៏ឥទ្ធិពលនៅក្នុងប្រទេស ហើយបច្ចុប្បន្នប្ដីប្រពន្ធមួយគូនេះ មានកូន ៣នាក់ ជាចំណងដៃនៃអាពាហ៍ពិពាហ៍៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ សេដ្ឋីថៃ Nott Visrut ថា នឹងប្រគល់មរតកទាំងអស់ឲ្យ Chompoo
ចុចអាន៖ ឆ្នាំ២០២៣ តារាជួរមុខថៃ Chompoo Araya ជាម្ចាស់ទ្រព្យសម្បត្តិជិត ៤៥លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ