Connect with us

ជីវិតកម្សាន្ដ

ឌីជេ ក្តិប ប្រតិកម្មលើអ្នកសិល្បៈជំនាន់ក្រោយ ហើយអះអាងថា ខ្លួនបញ្ចេញស្នាដៃថ្មីតែ​១ឬ២បទក៏អាចរកប្រាក់ខ្ទង់មុឺនដុល្លារដែរ

បានផុស

នៅ

តារាចម្រៀងរ៉េបលោក ចាន់ សំណាង ហៅឌីជេ ក្តិប កន្លងមកហាក់ឃ្លាតឆ្ងាយពីវិស័យសិល្ប:ស្ទើរទាំងស្រុង ប៉ុន្តែសម្រាប់អ្នកគាំទ្រវិញនៅតែងចង់ឃើញចេញបទចម្រៀងស្នាដៃថ្មីៗដើម្បីបម្រើអារម្មណ៍ទស្សនិកជន។

fbt
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីមួយរយ:កន្លងទៅលោកមិនសូវមានវត្តមានលើវិថីសិល្ប:ក្តី តែឌីជេ ក្តិប មិនបានបង្ហាញពីការបោះបង់នោះទេពោលគឺលោកតែបង្ហាញពីឆន្ទ:ស្រលាញ់ និងវិលចូលវិស័យមួយនេះ។ ដោយឡែករឿងដែលគេចាប់អារម្មណ៍ស្រាប់តែមុននេះឌីជេ ក្តិប បានប្រតិកម្មចំពោះអ្នកសិល្ប:ជំនាន់ក្រោយៗដែលក្លាចលោកដណ្តើមអាជីពរបស់ខ្លួន។

ឌីជេ ក្តិប បានលើកឡើងដូច្នេះថា ឱប្អូនៗក្មេងៗជំនាន់ក្រោយអើយ ក្រៅពីអាជីពជា DJ គឺបងជាអ្នកនិពន្ធ អ្នកចម្រៀង អ្នកសម្រួលតន្រ្តី ហើយបងក៏ជាផលិតករមួយរូបដែលបានបង្កើត និងបន្សល់ស្នាដៃជាច្រើនតាំងពីប្អូនៗខ្លះមិនទាន់ចេះស្លៀកខោផង។ ដូច្នេះសូមកុំខ្លាចបងដណ្តើមអាជីពMCរបស់ប្អូនៗអី ។

ឌីជេ ក្តិប សង្កត់ធ្ងន់ថា ហេតុនេះលោកគ្រាន់តែបញ្ចេញស្នាដៃចម្រៀងថ្មីតែ១បទ ឬ២បទ គឺបងអាចល្បី និងរកលុយវិញបានខ្ទង់ពាន់ ឬក៏មុឺនដុល្លារវិញហើយនៅក្នុងការចេញទៅច្រៀង និងសម្តែងម្តងៗនៅក្នុង ១Show ដោយគ្រាន់តែច្រៀង​៥ឬ៦បទប៉ុណ្ណោះ។ ដូច្នេះហើយត្រូវចាំថា “បើបងខំឱនលំទោនគោរពហើយ គួរតែចេះអោយតម្លៃខ្លួនឯងខ្លះផង កុំធ្វើឬកឈ្លើយ និងអឿដាក់បងខ្លាំងពេក ព្រោះបងមិនខ្លាចសុំទោសប្អូននោះទេ(បើបងខុស) ហើយត្រូវចាំថា បងគ្មានសមត្ថភាព​អីទៅប្រកួតជាមួយនឹងអូននោះទេ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម